តើប្រទេសណាខ្លះជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានការជួញដូរNFT ច្រើនជាងគេ?
Non-Fungible Token ឬ ហៅកាត់ថា NFT បានទទួលការចាប់អារម្មណ៏ខ្លាំងមែនទែនពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៏ និង អាស៊ីខាងកើតរួមមានដូចជាប្រទេស ថៃ ចិន និង វៀតណាម នៅឆ្នាំ2021។បើយើងសង្កេតមើលរូបក្រាបខាងក្រោមយើងឃើញថា ប្រទេសថៃបាននាំមុខគេលើផ្នែកជួញដូរNFT ដែលមានចំនួនអ្នកជួញដូរដល់ទៅ 5.65 លាននាក់ តាមដោយប្រទេសBrazil ដែលមានចំនួនអ្នកជួញដូរដល់ទៅ 4.99 លាននាក់ និង សហរដ្ធអាមេរិកដែលមានចំនួនអ្នកជួញដូរ 3.81 លាននាក់ ដែលទាំងនេះជាទិន្នន័យកាលពីឆ្នាំ 2021។
យោងតាមទិន្នន័យកាលពីឆ្នាំ2021 បានអោយដឹងថា ទីផ្សារ NFT មានទំហំលុយដល់ទៅ 41 ពាន់លានដុល្លារដែលក្បែរទៅនឹងទំហំសាច់ប្រាក់របស់ការងារសិល្បបែបប្រពៃណីដែលមានទំហំទឹកប្រាក់50ពាន់លានដុល្លារកាលពីឆ្នាំ 2020។ យ៉ាងណាមិញទីផ្សារNFT ក៏មិនចេះតែល្អរហូតដែរ គឺកាលពីខែមុនមកបរិមាណការលក់NFT គឺបានធ្លាក់ចុះខ្លាំងមែនទែន ពី 225,000 ចំនួនការលក់ក្នុងមួយថ្ងៃ សល់ត្រឹមតែ 19,000 ការលក់ក្នុងមួយថ្ងៃប៉ុន្នោះ គឺធ្លាក់ដល់ទៅ 92%។ សូម្បីហ្គេមលេងបានលុយក៏លេងសូវមានអ្នកចាប់អារម្មណ៏ដូចមុនទៀតហើយអាចយកហ្គេម Axie Infinity ជាឧទាហរណ៏។ អ្នកជំនាញផ្នែកហរិញ្ញវត្ថុបានប្រាប់អោយប្រុងប្រយ័ត្នជាមួយការវិនិយោគលើ NFT។
ប្រភព: https://www.statista.com/chart/27571/where-nft-users-live