Opensea ប្រកាសបញ្ឈប់ការងារបុគ្គលិកខ្លួនដល់ទៅ 20%
នាយកប្រតិបត្តិរបស់ Opensea បានប្រកាសក្នុង Twitter ខ្លួនថា ក្រុមហ៊ុនខ្លួននឹងបញ្ឈប់ការងារបុគ្គលិកដល់ទៅ 20% នៃចំនួនបុគ្គលិកសរុប។ Opensea គឺជាវេបសាយទិញលក់ NFT ធំជាងគេលើលោកបានអោយដឹងមូលហេតុនៃការបញ្ឈប់ការងាររបស់បុគ្គលិកខ្លួនដូចខាងក្រោម។ ការបញ្ឈប់នេះគឺដោយសារវិស័យ គ្រីបតូទាំងមូលមានការធ្លាក់ចុះខ្លាំង និង សេដ្ធកិច្ចពិភពលោកទាំងមូលកំពុងតែប្រឈមជាមួយបញ្ហាយ៉ាងខ្លាំងដូច្នេះក្រុមហ៊ុនត្រូវតែត្រៀមខ្លួនដោយកាត់បន្ថយការចំណាយ។ ការបញ្ឈប់នេះជួយដល់ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំងមូលដែលអាចអោយក្រុមហ៊ុនអាចឈរជើងបាន5ឆ្នាំដើម្បីអោយវិស័យគ្រីបតូត្រឡប់មកដូចដើមវិញ។ ការសម្រេចចិត្តដ៏ពិបាកតែសំខាន់ខ្លាំងដល់ក្រុមហ៊ុមលើកនេះគឺជាការត្រៀមខ្លួនដើម្បីក្លាយជា NFT Marketplace
Read more