ក្រុមហ៊ុន Microstrategy បានទិញកាក់ BTC ប្រចាំសប្តាហ៏ចំនួន 7,390 BTC
ក្រុមហ៊ុន MicroStrategy បានបន្តការទិញកាក់ BTC ប្រចាំសប្តាហ៏របស់ខ្លួនចំនួន 7,390 BTCក្នុងតម្លៃជាមធ្យម 103,000$ ក្នុងមួយកាក់ដោយកាលពីសប្តាហ៏មុនបានទិញចំនួន 13,390 BTC ធ្វើអោយក្រុមហ៊ុននេះមានកាក់ BTC សរុបចំនួន 576,230 BTC ហើយបានទិញក្នុងតម្លៃជាមធ្យម 69,726 $។
សេចក្តីថ្លែងការណ៏ចុងក្រោយរបស់ Microstrategy ក៏បាននិយាយអំពីការចោទប្រកាន់ពីតុលាការស្រុក Virginia ដោយចោទ Microstrategy ថាបានលាក់តួលេខការចំណេញពីកាក់BTC។
លុយដែលMicrostrategy គឺបានពីការលក់ភាគហ៊ុនរបស់ខ្លួនដែលទើបតែលក់បាន705 លានដុល្លារ។
ការទិញកាក់BTC របស់ក្រុមហ៊ុននេះបានជម្រុញលើកទឹកចិត្តអោយក្រុមហ៊ុនដ៏ទៃទៀតវិនិយោគជាមួយ BTC ដូចគ្នាដែរជាឧទាហរណ៏ក្រុមហ៊ុន Metaplanet ក៏បានទិញBTC សព្វថ្ងៃមានចំនួន 7,800 BTC ក្រុមហ៊ុននេះមានគោលបំណងថានឹងទិញអោយបាន10,000 BTC ក្នុងឆ្នាំ 2025 នេះ។សព្វថ្ងៃមានក្រុមហ៊ុនសាធារណ:ចំនួន 108 ក្រុមហ៊ុន និងរតនាគារថ្មីចំនួន 7 កាលពីសប្តាហ៏មុនបានប្រកាសទិញកាក់BTCដោយរតនាគារធំជាងគេមានកាក់BTC ដល់ទៅ 3.33 លានកាក់។
ប្រភព: cryptopolitan