ធនាគារ JPMorgan បានសម្រេចការវេរមូលនិធិរតនាគារដំបូងបង្អស់របស់ខ្លួនដោយប្រើប្រាស់Blockchain
ធនាគារ JPMorgan Chase បានសម្រេចការវេរមូលនិធិរតនាគារសហរដ្ធអាមេរិកដំបូងបង្អស់របស់ខ្លូនដោយប្រើប្រាស់ Blockchain។
កាលពីថ្ងៃពុធកន្លងមកនេះ JPMorgan បានធ្វើការវេរមូលនិធិសហរដ្ធអាមេរិកតាមរយ: Blockchain ដែលមានការចូលរួមពីគម្រោងដូចជា Ondo Finance, និង Chainlink ដើម្បីភ្ជាប់ទិន្នន័យពីPrivate Blockchain ជាមួយនឹង Public Blockchain។ការវេរនេះគឺជាធ្វើការសាកល្បងចុងក្រោយបង្អស់នៃគម្រោង DEFI របស់ JPMorgan ឈ្មោះ Kinexys ដែលជាPlatform ប្តូរប្រព័ន្ធហិរញ្ញវត្ថុបែបប្រពៃណីអោយក្លាយទៅជាប្រព័ន្ធហិរញ្ញវត្ថុដែលប្រើប្រាស់Blockchain និង Decentralized។
ការវេរលើកនេះបានក្លាយទៅជាព្រឹត្តិការណ៏ប្រវត្តិសាស្រ្តដែលមានធនាការលំដាប់ពិភពលោកដែលបានភ្ចាប់ប្រព័ន្ធទូទាត់ប្រាក់ជាមួយBlockchain។
ចំនួនTVL នៃ Real World Asset គឺមានដល់ទៅ 12 ពាន់លានដុល្លារដែលមាននៅក្នុងDefi ចំនួន80។ក្នុងនោហBlackRock USD Institutional Digital Liquidity Fund មាន 3 ពាន់លានដុល្លារ។
ធនាគារJPMorgan ធ្លាប់បានធ្វើតេស្តសាកល្បងជាមួយ បច្ចេកវិទ្យាDistributed-ledger តាំងពីឆ្នាំ2019 ដែលក្រោយមកដូរជាឈ្មោះ Kinexys ហើយបានដំណើរប្រតិបត្តិការគិតជាទឹកលុយចំនួន 2 ពាន់លានដុល្លារប្រចាំថ្ងៃ។
ប្រភព: Decrypt