កាលបរិច្ឆេទសំខាន់បន្ទាប់ដែលអ្នកវិនិយោគគ្រ៊ីបតូគួរតាមដាន

កាក់គ្រ៊ីបតូបានឡើងថ្លៃខ្លាំងរហូតធ្វើអោយកាក់ BTC ឡើងដល់ទៅ 100,000 $ ក្នុងមួយកាក់។ហេតុផលមួយដែលធ្វើអោយកាក់ឡើងថ្លៃក៏មកពីលោក Donald Trump បានឈ្នះឆ្នោតហើយស្ថាប័នវិនិយោគផ្សេងៗក៏បានចាប់អារម្មណ៏មកវិនិយោគជាមួយកាក់គ្រ៊ីបតូផងដែរ។ជាមួយនឹងការវិនិយោគពីសំណាក់ស្ថាប័នវិនិយោគ អ្នកវិនិយោគទូទៅក៏វិនិយោគមិនចាញ់ស្ថាប័នវិនិយោគផងដែរជាតួលេខ BTC ETF របស់សហរដ្ធអាមេរិកមានកាក់ BTC ដល់ទៅជាង 1.1 លានកាក់ BTC ដែលជាចំនួនមួយច្រើនជាង Satoshi Nakamoto ទៅទៀត។

ថ្ងៃបរិច្ឆេទបន្ទាប់ដែលអ្នកវិនិយោគគួរតាមដានគឺថ្ងៃទី 20 ខែ មករា ឆ្នាំ 2025 ដែលជាថ្ងៃលោក Donald Trump នឹងក្លាយជាប្រធានាធិបតីរបស់សហរដ្ធអាមេរិក។យើងគួរតាមដានការអនុវត្តនយោបាយរបស់លោកទាក់ទងជាមួយគ្រ៊ីបតូព្រោះពីដើមមកគឺគាត់មានសុទិដ្ឋិ​និយមជាមួយគ្រ៊ីបតូខ្លាំងដូចនេះបើសិនជាលោកធ្វើមិនបានដូចការសន្យានោះវាក៏អាចជារឿងមិនល្អដល់គ្រ៊ីបតូផ្ទុយមកវិញបើរូបលោកធ្វើដូចការសន្យាដោយទិញកាក់ BTC ដើម្បីជាទ្រព្យបម្រុងសហរដ្ធអាមេរិកនោះវាជារឿងល្អសម្រាប់ BTC និងគ្រ៊ីបតូផងដែរ។

ថ្ងៃទី 20 ខែមករា ឆ្នាំ 2025 លោក Gary Gensler ជាប្រធាន SEC ដែលជាបុគ្គលតែងតែរកបញ្ហាអោយក្រុមហ៊ុនគ្រ៊ីបតូ ក៏ដូចជា CEX នឹងចុះពីតំណែង។លោក Donald Trump បានជ្រើសរើសលោក Paul Atkins ជាប្រធានថ្មីរបស់ SEC។លោក Paul Atkins គឺជាបុគ្គលដែលមានបទពិសោធន៏ជាមួយគ្រ៊ីបតូហើយលោក Donald Trump សង្ឃឹមថាគាត់អាចនឹងតាក់តែងច្បាប់សម្រាប់ឧស្សាហ៏កម្មនេះ។

ថ្ងៃទី 17-18 ខែ ធ្នូ នេះនឹងមានការប្រជុំរបស់ FED ទាក់ទងនឹងការវាយតម្លៃទៅលើសេដ្ធកិច្ចសហរដ្ធអាមេរិកយើងតាមដានមើលថាតើ FED អាចនឹងចេញគោលនយោបាយតម្លើងការប្រាក់ឬបញ្ចុះការប្រាក់។បើបញ្ចុះជារឿងល្អសម្រាប់គ្រ៊ីបតូផងដែរ។

គួរអោយដឹងផងដែរថាកាក់ Stable Coin RLUSD របស់ក្រុមហ៊ុន Ripple (XRP) ត្រូវបានពន្យាពេលនៃការដាក់ដំណើរការតែគេនៅមានជំនឿថាវាអាចនឹងបើកជាផ្លូវការនៅចុងឆ្នាំនេះ។