FTX អាចនឹងចាប់ផ្តើមសងលុយម្ចាស់បំណុលនៅដើមឆ្នាំក្រោយ

ក្រុមហ៊ុនក្ស័យធន FTX បានធ្វើបច្ចុប្បន្នភាពកាលពីបរិច្ឆេទនៃដំណើរការសងលុយម្ចាស់បំណុលរបស់ខ្លូន។ការសម្រេចចុងក្រោយនៃការសងលុយនឹងធ្វើឡើងនៅក្នុងខែមករា ឆ្នាំ 2025 ហើយអាចនឹងចាប់ផ្តើមសងនៅក្នុងខែមីនា។

FTX កំពុងតែសិក្សាជាមួយក្រុមហ៊ុនដែលមាននាទីក្នុងការសងលុយម្ចាស់បំណុលតំណាងអោយ FTX និងព្យាយាមយ៉ាងណាអោយអ្នកវិនិយោគអាចទទួលបានលុយវិញច្រើនបំផុតតាមដែលអាចធ្វើទៅបាន។តុលាការសហរដ្ធអាមេរិកធ្លាប់បង្អាក់ការសងលុយវិញរបស់ FTX ម្តងកាលពីខែតុលាហើយ FTX ក៏បានប្តឹងទៅក្រុមហ៊ុនពាក់ព័ន្ធផ្សេងៗដើម្បីបានលុយខ្លះមកវិញសងអ្នកវិនិយោគផងដែរ។

ក្រុមហ៊ុន FTX ពីមុនមានគម្រោងរៀបនឹងសងលុយអ្នកវិនិយោគវិញទៅតាមតម្លៃកាក់កាលពីឆ្នាំ 2022 ដែលកាលនោះតម្លៃ BTC គឺ 16,000$។

FTX បានប្តឹង Kucoin កាលពីខែតុលាពាក់ព័ន្ធការទុកទ្រព្យសម្បត្តិរបស់ FTX កាលពីពេលដែល FTX បានក្ស័យធន។

FTX ធ្លាប់បានប្តឹងទារលុយពី Crypto Exchange ផ្សេងៗវិញចំនួន 50 លានដុល្លារ។ទារលុយពី Crypto.com ចំនួន 11 លានដុល្លារ, ពីក្រុមហ៊ុន Anthony Scaramucci និង SkyBridge Capital ចំនួន 100 លានដុល្លារ, ទារពី Binance និងលោក CZ ចំនួន 1.8 ពាន់លានដុល្លារដោយចោទថា Binance និង CZ បានទទួលលុយចំនួន 1.76 ពាន់លានដុល្លារមុនពេលដែល FTX ក្ស័យធន។

ប្រភព: Cointelegraph