មានដំណឹងអ្វីខ្លះទាក់ទងនឹងគ្រ៊ីបតូក្រោយពេលលោក Donald Trump ជាប់ឆ្នោត

ការបោះឆ្នោតសហរដ្ធអាមេរិកបានបញ្ចប់ហើយយើងក៏បានរកឃើញអ្នកឈ្នះផងដែរគឺលោក Donald Trump។ Donald Trump គឺជាបុគ្គលមួយរូបដែលមានសុទ្ធិនិយមជាមួយគ្រ៊ីបតូហើយក្រោយលោកបានឈ្នះគឺយើងឃើញមានពត៏មានមួយចំនួនទាក់ទងជាមួយគ្រ៊ីបតូដូចខាងក្រោម:

  1. លោក Gary Gensler ដែលជាប្រធាន SEC សព្វថ្ងៃអាចនឹងចុះចេញពីតំណែងក្រោយថ្ងៃបុណ្យ Thanksgiving សហរដ្ធអាមេរិកហើយបុគ្គលដែលមកជំនួសរូបលោកមានគេសង្ស័យថាជាលោក Dan Gallagher ដែលជាអតីតបុគ្គលិករបស់ Robinhood។ ដំណឹងនេះជាដំណឹងល្អសម្រាប់គ្រ៊ីបតូដោយសារពីដើមមក SEC តែងតែរករឿងទៅលើគម្រោងគ្រ៊ីបតូផ្សេងៗ។
  2. រដ្ធាភិបាលលោក Donald Trump លើកពីយុទ្ធិសាស្រ្តជាតិក្នុងការទិញកាក់ BTC ធ្វើជាទ្រព្យបម្រុងចំនួន 1 លានកាក់ក្នុងរយ:ពេល 5 ឆ្នាំ។ដោយលុយដែលបានចំណេញពី BTC នឹងត្រូវបានយកមកចាយបំណុលសហរដ្ធអាមេរិក។
  3. ក្រុមហ៊ុនជួញដូរភាគហ៊ុន និង គ្រ៊ីបតូ Robinhood បានប្រកាសផ្តល់សេវាកម្មជួញដូរកាក់ដូចជា Pepe, SOL, ADA, និង XRP។
  4. រីឯ Coinbase ក៏បានដៃសិក្សាលើកាក់ប្រភេទ Meme ឈ្មោះ Floki ដើម្បីមកដាក់ផ្តល់សេវាកម្មអោយជួញដូរ។
  5. លោក Donald Trump មានគម្រោងនឹងមិនយកពន្ធលើលុយចំណេញសម្រាប់កាក់ ADA, ALGO, XRP និង HBAR។
  6. លោក Elon Musk នឹងត្រូវបានតែងតាំងទៅជាប្រធាន DOGE ( Department of Government Efficiency ) ដែលមិនមែនជាកាក់ DOGE ទេតែវាក៏បានធ្វើអោយតម្លៃកាក់ DOGE ឡើងថ្លៃផងដែរ។
  7. លោក Donald Trump ចង់តែងតាំងលោក Brian Armstrong ដែលជាម្ចាស់ Coinbase អោយក្លាយទៅជាលេខាធិការរតនាគារសហរដ្ធអាមេរិក។
  8. លោក Brad Garlinghouse ដែលជា CEO របស់ XRP នឹងចូលជួបជាមួយ Donald Trump នៅសប្តាហ៏នេះ។គួរអោយដឹងផងដែរថា XRP មានក្តីជាមួយ SEC ជាយូរណាស់មកហើយ។
  9. ប្រធានផ្នែកស្រាវជ្រាវគ្រ៊ីបតូរបស់ VanEck បានទស្សន៏ទាយថា SEC អាចនឹងយល់ព្រមទៅលើ Spot SOL ETF នៅក្នុងឆ្នាំ 2025។