ប្រធានាធិបតីថ្មីរបស់សហរដ្ធអាមេរិកលោក Donald Trump បានសន្យាអ្វីខ្លះទាក់ទងនឹងគ្រ៊ីបតូ
លោក Donald Trump បាននិយាយលើវេទិកា Bitcoin Conference កាលពីខែកញ្ញាថា៖
- នៅថ្ងៃទីមួយនៅពេលដែលលោកឡើងកាន់តំណែងលោកនឹងទម្លាក់តំណែងលោក Gary Gensler ហើយជ្រើសរើសប្រធាន SEC ថ្មី។លោក Gary Gensler ត្រូវបានស្គាល់ថាជាបុគ្គលដែលតែងតែប្រឆាំងនឹងគ្រ៊ីបតូ។លើសពីនឹងលោកក៏នឹងរៀបចំយុទ្ធិសាស្ត្រដើម្បីយកកាក់ Bitcoin ជាទ្រព្យបំរុងរបស់រដ្ធាភិបាលសហរដ្ធអាមេរិកផងដែរ។
- កាក់BTCដែលសហរដ្ធអាមេរិកចាប់បានមកទាំងអស់នឹងមិនត្រូវបានលក់។
- កាក់ Bitcoin នឹងទៅភពព្រះច័ន្ទហើយលោកណែនាំកុំលក់ BTC។
- កាក់ Bitcoin នឹងមានទំហំទីផ្សារធំជាងមាសនៅថ្ងៃណាមួយ។
- លោកនឹងបន្ធូរបន្ថយទោសលោក Ross Ulbricht ដែលជាប់ទោសក្រោយពេលលោកបង្កើត Dark web ឈ្មោះ Silk Road ដោយខុសច្បាប់។
- លោកនឹងមិនបង្កើត CBDC។
- កាក់ Bitcoin មិនបានគម្រាមកំហែងដល់លុយដុល្លារទេតែរដ្ធាភិបាលដែលដឹកនាំមិនល្អទេដែលគម្រាមកំហែងដល់លុយដុល្លារ។លោកនឹងកែប្រែសហរដ្ធអាមេរិកជាមជ្ឈមណ្ឌលកាក់គ្រ៊ីបតូពិភពលោក និងជាកន្លែងផលិតកាក់ BTC។
- លោកនឹងបញ្ចប់គោលនយោបាយប្រឆាំងកាក់គ្រ៊ីបតូរបស់លោក Joe Biden និង អ្នកស្រី Kamala Harris។