លោក Vitalik បានបញ្ចេញគម្រោងអភិវឌ្ឃន៏ Ethereum ឈ្មោះថា Purge
លោក Vitalik បានសរសេរពីគម្រោងអភិវឌ្ឃន៏ Ethereum ដែលមានឈ្មោះថា Purge Upgrade កាលពីថ្ងៃទី 27។ក្នុងការ Upgrade នេះលោក Vitalik ផ្តោតសំខាន់ទៅលើ 2 ចំនុចគឺ ភាពស្មុគស្មាញ និង ការកើនឡើងនៃទិន្នន័យដែលហៅថា Bloat។
ទិន្នន័យ Bloat កើតឡើងដោយសារមានការបន្ថែម Features ថ្មី និង រក្សាប្រវត្តិរបស់ទិន្នន័យផ្សេងៗ។ ដោយសារតែទិន្នន័យ Bloat នេះកើនឡើងរហូតវាបានធ្វើអោយអ្នកដែលចង់ដំណើរការ execution client Node របស់ Ethereum គឺចាំបាច់ត្រូវរក្សាទិន្នន័យចំនួន 1.1 terabytes និងរាប់រយ Gigabytes សម្រាប់អ្នកដែលចង់ដំណើរការ consensus client Node។
ដូចនេះដើម្បីកាត់បន្ថយចំនួនទិន្នន័យទាំងនេះគឺការ Upgrade The Purge អាចនឹងមិនតម្រូវអោយគ្រប់ Node ចាំបាច់ត្រូវរក្សាទិន្នន័យប្រវត្តិទាំងអស់នោះទេគឺចែកគ្នារក្សាទិន្នន័យ។បើចំនួននៃការរក្សាទិន្នន័យថយចុះវាអាចនឹងអូសទាញអ្នកមកដំណើរការ Node កាន់តែច្រើនហើយ Node នីមួយៗគឺរក្សាទិន្នន័យ 10% នៃទិន្នន័យប្រវត្តិទាំងអស់។លើសពីនឹងទៅទៀត Vitalik ក៏មានគំនិតថានឹងលុបទិន្នន័យ State មួយចំនួនផងដែរដូចជា ចំនួនកាក់, កូដរបស់ Smartcontract និង ការរក្សា Contrage។
មុននេះលោកក៏បាននិយាយអំពីការ Upgrade ឈ្មោះ The Scourge និង The Verge ផងដែរ។
ប្រភព: theBlock