ប្រទេសបញ្ចេញយុទ្ធិសាស្ត្រដើម្បីគ្រងតំណាងជាប្រទេសដែលនាំមុខផ្នែក Blockchain ក្នុងតំបន់

ឧបនាយករដ្ធមន្ត្រីវៀតណាមលោក Ho Duc Phoc បានប្រកាសពីយុទ្ធិសាស្រ្តជាតិអភិវឌ្ឃន៏បច្ចេកវិទ្យា Blockchain។ការប្រកាសបានធ្វើឡើងនៅថ្ងៃទី 22 ខែ តុលា ក្រោមការសម្រេចចិត្តលេខ 1236/QD-TTg ដែលបង្ហាញពីមហិច្ចតាក្នុងការគ្រងតំណាងជាប្រទេសដែលនាំមុខផ្នែកបច្ចេកវិទ្យា Blockchain ក្នុងតំបន់។

យុទ្ធិសាស្ត្រលម្អិតគឺនឹងបញ្ចេញក្នុងឆ្នាំ 2025 ដែលនឹងប្រែប្រទេសវៀតណាមអោយក្លាយជាប្រទេសដែលយក Blockchain មកប្រើដើម្បីបម្លែងខ្លួនពីប្រពៃណីអោយទៅជាឌីជីថលយ៉ាងមានសុវត្ថិភាព, ជឿជាក់បាន និង បម្លែងខ្លួនយ៉ាងឆាប់រហ័ស។

ដំណាក់កាលសំខាន់ៗក្នុងការបម្លែងខ្លួននេះវៀតណាមបែងចែកជា 5៖ បង្កើតច្បាប់អោយសមស្របទៅនឹងការប្រើប្រាស់ Blockchain, ហេដ្ធរចនាសម្ព័ន្ធដើម្បីសម្របខ្លួនជាមួយបច្ចេកវិទ្យាថ្មីនេះ, ធនធានមនុស្ស, ការគាំទ្រផលិតផល Blockchain, និង កិច្ចសហការអន្តរជាតិ។

រឿងសំខាន់មួយគឺយុទ្ធិសាស្រ្តនេះមិនមែនមានការចូលរួមតែមួយក្រសួងនោះទេគឺមានការចូលរួមរហូតដល់ទៅ 3 ក្រសួងមានដូចជា: ក្រសួងពត៏មាននិងទំនាក់ទំនង, គណៈកម្មាធិការសម្ងាត់របស់រដ្ឋាភិបាល, និង ក្រសួងអប់រំ និងបណ្តុះបណ្តាល និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ជាពិសេសគឺមាន សមាគម Blockchain វៀតណាម ជាទីប្រឹក្សារបស់រដ្ធាភិបាល។

ប្រភព: Coinmarketcap