ក្រុមធនាការ ANZ បានដាក់ប្រើប្រាស់សេវាកម្មវេរកាក់បែបឯកជនរបស់ Chainlink
គម្រោង Chainlink បានបញ្ចេញសេវាកម្ម CCIP Private Transactions protocol ដែលជាសេវាកម្មផ្តោតសំខាន់ទៅលើឯកជនភាពរបស់អ្នកប្រើប្រាស់។សេវាកម្មនេះនឹងជួញអោយស្ថាប័នហិរញ្ញវត្ថុអាចយកមកប្រើប្រាស់ដើម្បីរក្សាឯកជនភាពនិងស្ថិតក្រោមច្បាប់អោយអតិថិជនរបស់ខ្លួន។
ក្រុមធនាគារ ANZ (ធនាគារអូស្ត្រាលី និង ញូវហ្សេឡេន) នឹងក្លាយទៅជាធនាគារមុនគេបង្អស់ដែលដាក់ប្រើប្រាស់ការរក្សាទ្រព្យសម្បត្តិក្នុងរូបភាពគ្រ៊ីបតូក្រោមច្បាប់របស់សិង្ហបុរី (Monetary Authority of Singapore)។
សេវាកម្ម CCIP របស់ Chainlink គឺមានសមត្ថភាពអាចវេរគ្រ៊ីបតូពី Blockchain មួយទៅ Blockchain មួយទៀតហើយអាចអោយអ្នកប្រើប្រាស់ជាពិសេសស្ថាប័នវិនិយោគអាចជ្រើសរើសបើកប្រព័ន្ធឯកជនភាពដើម្បីរក្សាការសម្ងាត់របស់ខ្លួននៅពេលវេរកាក់។
ប្រភព: coindesk