គម្រោង Base បានដណ្តើមតំណែង Arbitrum ក្លាយជា Ethereum Layer2 ដែលមានចំនួនលុយច្រើនជាងគេ

Base គឺជា Blockchain Layer2 Ethereum ដែលបង្កើតដោយ Coinbase បានក្លាយជាគម្រោងដែលមានចំនួនលុយច្រើនជាងគេ។

សព្វថ្ងៃ Base មានចំនួនលុយ 2.49 ពាន់លានដុល្លារនៅក្នុងគម្រោងទាំង 366 គម្រោងដែលបានយកឈ្នះ Arbitrum ដែលមានចំនួនលុយ 2.39 ពាន់លានដុល្លារ។ចំនួនលុយភាគច្រើននៃគម្រោង Base គឺនៅក្នុងគម្រោង Aerodrome ដែលមានចំនួនអ្នកដាក់លុយដល់ទៅ 1.3 ពាន់លានដុល្លារ។

បើប្រៀបធៀបគម្រោង Base ជាមួយគម្រោង Layer1 ដ៏ទៃគឺវាស្ថិតនៅចំណាត់ថ្នាក់ទី 5 នៅក្រោមគម្រោងដូចជា Ethereum, Tron, Solana និង BNB Chain។

Base បានប្រើបច្ចេកវិទ្យា OP Stack ដែលវាដំណើរការនៅប្រតិបត្តិការនៅក្រៅ Ethereum រួចចុងក្រោយទើបវាបញ្ចូលទិន្នន័យទៅក្នុងEthereum។

ចំនួនអ្នកប្រើប្រាស់ Base ក៏មានចំនួនច្រើនផងដែរដែលមានដល់ទៅ 1.5 លាននាក់។នៅក្នុងខែនេះ Base បានតម្លើង gas target បន្តិចបន្តួចពី 10 ទៅ 13 Mgas/s ដើម្បីចាត់ការនឹងចំនួនអ្នកប្រើប្រាស់ច្រើន។

ប្រភព: theBlock