បុគ្គលដែលគេសង្ស័យថាជា Satoshi Nakamoto

ថ្មីៗនេះ HBO ប្រកាសថានឹងបង្កើតវីដេអូឯកសារអំពី Bitcoin ដែលមានចំណងជើងថា “Money Electric: The Bitcoin Mystery”ហើយត្រៀមនឹងបើកបញ្ជាំងនៅថ្ងៃទី 8 ខែ តុលានេះ។ ដោយសារតែ HBO ប្រកាសបែបនេះវាបានធ្វើអោយមានការផ្នាល់កើតមានដោយមានការផ្នាល់ក្នុង Polymarket ថាតើបុគ្គលរូបណាដែល HBO គិតថាជា Satoshi Nakomoto ដែលជាស្ថាបនិករបស់ Bitcoin។ គួរអោយដឹងផងដែរថាមកដល់សព្វថ្ងៃអត់មានអ្នកស្គាល់ថាតើនរណាជាស្ថាបនិករបស់ Bitcoin ទេគឺមានតែឈ្មោះនិម្មិតដែលហៅថា Satoshi Nakomoto។រីឯការភ្នាល់ក្នុង Polymarket អ្នកភ្នាល់ភាគច្រើនគិតថា លោក Len Sassaman គឺជាបុគ្គលដែល HBO គិតថាជា Satoshi Nakamoto។ ចឹងយើងមកដឹងទាំងអស់គ្នាថាតើហេតុអ្វីបានជាពួកគេគិតដូច្នេះ:

លោក Len Sassaman បានចូលរៀនសាលាឯកជននៅរដ្ធ Pennsylvania សហរដ្ធអាមេរិក និង ជាបុគ្គលអច្ឆិរយ:ផ្នែកបញ្ចូលទិន្នន័យសំងាត់ (Cryptography)។នៅក្នុងវ័យជំទង់របស់គាត់រូបលោកបានប្តូរទៅរស់នៅរដ្ធ San Francisco និងបានចូលរួមក្រុម Cypherpunks (គឺជាក្រុមចលនាការពារឯកជនភាពកុំព្យូទ័រចាប់ផ្តើមនៅចុងឆ្នាំ 1980)។ហើយគាត់ក៏បានទៅបន្តរៀនជាមួយលោក David Chaums ដែលមនុស្សភាគច្រើនអោយឈ្មោះថាជា Godfather of crypto (អ្នកផ្តល់កំណើតអោយគ្រ៊ីបតូ)។

លោក Sassaman បានធ្វើការទៅលើគម្រោង កម្មវិធី Pretty Good Privacy(PGP), GNU Privacy Guard។គាត់និងប្រពន្ធរបស់គាត់ឈ្មោះ Meredith Patterson ដែលជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រផងនោះបានបង្កើត Startup មួយឈ្មោះថា Osogato។

លោក Sassaman មានស្នាដៃធំជាច្រើនតែជាអកុសលរូបលោកត្រូវបានរកឃើញថាកើតជំងឺបាក់ទឹកចិត្ត(Depression)។ នៅថ្ងៃទី 3 ខែកក្កដា ឆ្នាំ 2011 រូបលោកក៏បានសម្លាប់ខ្លួនក្នុងវ័យត្រឹមតែ 31 ឆ្នាំ។ ជាមួយនឹងការស្លាប់របស់លោកគេក៏បានធ្វើការគោរពរូបលោកដោយបានចរឹកនៅក្នុង Block ទី 138725 ក្នុង Blockchain Bitcoin។ដោយក្នុងលិខិតដែលរក្សាទុកក្នុង Block នោះបាននិយាយថាលោក Sassaman គឺជាមិត្តភក្តិ និង បុគ្គលដែលមានចិត្តល្អនិងជាបុគ្គលដែលពូកែលាក់បាំង។

រឿងដែលគេសង្ស័យថាលោក Sassaman ថាជា Satoshi Nakamoto គឺកាលពីថ្ងៃទី 23 ខែ មេសា ឆ្នាំ 2011 ប្រហែលជា 2 ខែ មុននឹងលោក Sassaman បានស្លាប់គឺលោក Nakamoto បានផ្ញើរ Email ចុងក្រោយចូលក្នុង Bitcoin Community ដោយមានខ្លឹមសារថាលោកមានរឿងក្នុងចិត្តហើយនឹងប្តូរទៅធ្វើរឿងអីផ្សេងដោយមិនបានពន្យល់អ្វីបន្ថែមឡើយ។

បុគ្គលមួយទៀតដែលគេសង្ស័យថាជា Nakomoto គឺលោក Finney ដោយសារតែរូបលោកបានជួយសរសេរកូដដំបូងគេអោយ Bitcoin រួមទាំងបាន Run node ផងដែរ។

ប្រភព: Cointelegraph