Visa បានបង្កើត Platform ដើម្បីជួយធនាគារអាចបង្កើត Stablecoins របស់ខ្លួនបាន
ក្រុមហ៊ុន Visa Inc. កំពុងតែដាក់អោយប្រើកម្មវិធីជួយធនាគារបង្កើតកាក់ Stable Coin ដែលមានលុយឬទ្រព្យសម្បត្តិផ្សេងៗមកធានាតម្លៃ។ការសម្រេចចិត្តនេះកើតឡើងក្រោយពេលមានធនាគារក៏ដូចជាស្ថាប័នហិរញ្ញវត្ថុផ្សេងៗមានចំណាប់អារម្មណ៏លើគ្រ៊ីបតូ ក៏ដូចជាបច្ចេកវិទ្យា Blockchain ដើម្បីយកមកប្រើក្នុងដំណើរការទូទៅរបស់ខ្លួន។
ផលិតផលមួយនេះរបស់ Visa គឺមានឈ្មោះថា Visa Tokenized Asset Platform ឬ VTAP។ វានឹងជួយអោយធនាគារអាច បង្កើត (Mint), ដុត (Burn) និង វេរទៅវិញទៅមក (Transfer)។ខណ:នេះកម្មវិធី VTAP កំពុងតែត្រូវបានធ្វើតេស្តហើយនឹងបើកដំណើរការនៅឆ្នាំក្រោយ។
ធនាគារអេស្ប៉ាញ BBVA បានធ្វើតេស្តកម្មវិធីនេះហើយនឹងដាក់អោយប្រើសាកល្បងក្នុង Blockchain Ethereum នៅឆ្នាំក្រោយ។
គួរអោយដឹងផងដែរថាកន្លងមកមាន Paypal ដាក់អោយប្រើ Stablecoin របស់ខ្លូនមានឈ្មោះថា PYUSD និង Stripe Inc ក៏អនុញ្ញាត្តិអោយអ្នកប្រើប្រាស់អាចយកកាក់គ្រ៊ីបតូដើម្បីទូទាត់លុយអនឡាញផងដែរ។
ប្រភព៖ Bloomberg