លំហូរចេញពីការវិនិយោគលើ Spot BTC ETFs មានចំនួនច្រើនបំផុតគិតតាំងពីដើមខែកញ្ញា
នៅថ្ងៃនេះមានលំហូរចេញពីការវិនិយោគលើ Spot BTC ETFs ដល់ទៅ 245.53 លានដុល្លារដែលជាចំនួនមួយច្រើនបំផុតគិតតាំងពីថ្ងៃទី 3 ខែ កញ្ញាមកហើយបានបញ្ចប់លំហូរវិនិយោគជាមួយ Spot BTC ETFs 8 ថ្ងៃជាប់គ្នា។
Spot BTC ETFs របស់ Fidelity មានការហូរចេញច្រើនជាងគេគឺ 144.67 លានដុល្លារ, Ark និង 21Shares មានលំហូរចេញសរុប 84.35 លានដុល្លារជាចំនួនច្រើនជាងគេមួយគិតតាំងពីថ្ងៃទី 27 ខែសីហា, Bitwise មានលំហូរចេញ 32.7 លានដុល្លារ និង VanEck មានលំហូរចេញ 15.75 លានដុល្លារចុងក្រោយគឺ Grayscale មានលំហូរចេញ 5.9 លានដុល្លារ។ផ្ទុយពីគឺគេ BlackRock មានលំហូរមកវិនិយោគចំនួន 40.84 លានដុល្លារ។ ទំហំនៃការជួញដូរសរុបនៅថ្ងៃនេះគឺ 2.53 ពាន់លានដុល្លារកើន 1.37 លានដុល្លារធៀបជាមួយម្សិលមិញ។ដូចគ្នាផងដែរ ETH ETF ក៏មានលំហូរចេញពីការវិនិយោគដូចគ្នាដែលមានទំហំដល់ទៅ 48.52 លានដុល្លារ។
ប្រភព: theBlock