គម្រោង Ethena Labs បើកផ្តល់ផលិតផលថ្មីគឺកាក់ UStb ដោយមាន BUIDL របស់ Blackrock ធានាតម្លៃ
Ethena Labs មានកាក់ Stable coin ឈ្មោះ USDe។ថ្មីៗនេះ Ethena Labs បានបើកផ្តល់សេវាកាក់មួយទៀតគឺ UStb ដែលមានការធានាតម្លៃដោយ BUIDL របស់ Blackrockក្រោមការសហការជាមួយ Securitize។
Etheba Labs បានអោយដឹងថា UStb នឹងមានមុខងារដូចកាក់ Stable coin ដែលពួកយើងធ្លាប់បានស្គាល់ទូទៅហើយវាជាកាក់ដាច់ដោយឡែកមួយពីកាក់ USDe។ UStb ក៏នឹងត្រូវបានយកមកជួយក្នុងករណី Funding Rate កាក់ ETH មានការប្រែប្រួលដើម្បីជាជំនួយមួយទៀតសម្រាប់ធានាតម្លៃកាក់ USDe របស់ខ្លួន។ជាពិសេសទៅទៀតកាក់ UStb ក៏អាចយកធានាក្នុងការលេង Margin នៅក្នុង Exchange ដែលជាដៃគូររបស់ Ethena Labs ផងដែរដូចជា Bybit និង Bitget ជាដើម។
ប្រភព: X