គម្រោងភ្នាល់ Polymarket បានសម្រេចចិត្តបង្កើតកាក់របស់ខ្លួនដើម្បីប្រមូលធនចំនួន 50 លានដុល្លារ។

យោងតាមប្រភពដែលមិនផ្តល់បើកឈ្មោះមួយបានអោយដឹងថាគម្រោងភ្នាល់ដ៏ធំមួយក្នុងគ្រ៊ីបតូឈ្មោះ Polymarket សម្រេចចិត្តបង្កើតកាក់លក់ដើម្បីប្រមូលលុយវិនិយោគជាង 50 លានដុល្លារ។

ខ្លឹមសារនៅក្នុងរបាយការណ៏របស់ប្រភពបានអោយដឹងថា”អ្នកវិនិយោគនឹងទទួលបានប័ណ្ណធានាដើម្បីទៅទិញកាក់នៅពេលដែលពួកគេបើកលក់កាក់តែនៅមិនទាន់ច្បាស់ពាក់ព័ន្ធនឹងការបង្កើតកាក់នៅឡើយទេថានឹងចាប់ផ្តើមពេលណា”។

កាលពីខែឧសភា Polymarket បានទទួលការវិនិយោគចំនួន 45 លានដុល្លារក្នុង Series B ដឹកនាំដោយ មូលធនរបស់លោក Peter Thiel, 1confirmation, Parafi, លោក Vitalik, Dragonfly និង លោក Kevin Hartz ដែលជាសហស្ថាបនិករបស់ Eventbrite។

គម្រោងនេះកំពុងមានការភ្នាល់ធំមួយដែលមានទំហំទឹកលុយដល់ទៅ 1 ពាន់លានដុល្លារទៅលើការភ្នាល់ពាក់ព័ន្ធនឹងនាយករដ្ធមន្ត្រីរបស់សហរដ្ធអាមេរិក។

គម្រោងនេះបង្កើតនៅឆ្នាំ 2020 ដោយ Shayne Coplan ហើយ ក្នុងអំឡុងឆ្នាំកន្លងទៅ វេទិកានេះបានលេចចេញជានិទានកថាដ៏គួរឱ្យទាក់ទាញមួយនៅក្នុងគ្រីបតូ។

ប្រភព: theBlock