គម្រោង 1inch ដាក់អោយប្រើមុខងារផ្ទេរកាក់ពី Network មួយទៅ Network មួយទៀត

1inch គឺជាគម្រោង DEFI មួយដែលមានដើមកំណើតនៅក្នុង Blockchain Ethereum ដែលជួយអោយអ្នកវិនិយោគអាចដូរកាក់បាន។ថ្ងៃនេះវាបានដាក់អោយប្រើមុខងារថ្មីមួយដែលមានឈ្មោះថា Fushion+ មុខងារថ្មីនេះជួយអោយអ្នកវិនិយោគអាចដូរកាក់ពី Blockchain មួយទៅ Blockchain មួយទៀតបានដោយងាយស្រួលនិងសុវត្ថិភាព។

Fushion+ រួបរួម Liquidity pool ទាំងអស់ក្នុង Web3 ដើម្បីជួយអោយដំណើរការដោះដូរកាក់នេះដំណើរទៅយ៉ាងមានប្រសិទ្ធិភាព។ហើយវាថែមទាំងបានប្រើប្រាស់ទិន្នន័យអនឡាញទូទៅ ក៏ដូចជាទិន្នន័យក្នុង Blockchain ដើម្បីធានាតម្លៃកាក់របស់អតិថិជនខណ:ពេលដូរកាក់។

ដោយសារសព្វថ្ងៃវាបើកអោយប្រើក្នុង Beta Version ដូច្នេះអ្នកដែលចាប់អារម្មណ៏ប្រើប្រាស់អាចទៅ Setting រួចចុចបើកប្រើប្រាស់មុខងារនេះ។

ប្រភព: theCoinrepublic