ក្រុមហ៊ុន MicroStrategy បានទិញកាក់ BTC ចំនួន 18,300 BTC បន្ថែមទៀត
ក្រុមហ៊ុន MircroStrategy គឺជាក្រុមហ៊ុនផ្តល់សេវា Software វិភាគ និង រួបរួមទិន្នន័យ។ក្រុមហ៊ុននេះត្រូវបានស្គាល់ថាជាក្រុមហ៊ុនដែលបានទិញកាក់ BTC ដ៏ច្រើនជាងគេមួយក្រោមការដឹកនាំរបស់លោក Michael Saylor ។ ថ្ងៃនេះ MicroStrategy បានចេញរបាយការណ៏ថាខ្លួនបានទិញកាក់ BTC បន្ថែមចំនួន 18,300 BTC តម្លៃ 1.11 ពាន់លានដុល្លារក្នុងតម្លៃ 60,408 ដុល្លារក្នុងមួយកាក់ BTC នៃត្រីមាសនេះ។ក្រុមហ៊ុននេះសម្រេច BTC Yield 4.4% គិតពីត្រីមាសមុនមកដល់ថ្ងៃនេះ និង 17.0% គិតពីដើមឆ្នាំមុនមកដល់ថ្ងៃនេះមានន័យថាចំនួនកាក់ BTC របស់ក្រុមហ៊ុននេះមានការកើនឡើងបើធៀបជាមួយភាគហ៊ុនសរុបរបស់គេ។
មកដល់ថ្ងៃទី 12 ខែ កញ្ញាឆ្នាំ 2024 ក្រុមហ៊ុននេះមានកាក់ BTC សរុបចំនួន 244,800 BTC ដែលបានទិញជាមួយទឹកប្រាក់ 9.45 ពាន់លានដុល្លារសរុបមកគឺក្រុមហ៊ុននេះបានទិញកាក់ BTC ជាមធ្យមក្នុងតម្លៃ 38,585$ គឺចំណេញបើធៀបជាមួយតម្លៃថ្ងៃនេះ។
ប្រភព: MicroStrategy