លោក Elon Musk បានជម្រះក្តីពាក់ព័ន្ធនឹងការបំប៉ោងតម្លៃកាក់ DOGE

លោក Elon Musk និងក្រុមហ៊ុនឡានអេឡិចត្រូនិចរបស់លោក Tesla បានឈ្នះក្តីកាលពីឆ្នាំ 2022 ជុំវិញរឿងដែលរូបលោកបាន Comment ក្នុង Social Media ដែលបានបំប៉ោងតម្លៃកាក់ DOGE និង​ប៉ះពាល់ខ្លាំងដល់អ្នកវិនិយោគ។

ចៅក្រមប្រចាំតំបន់លោក Alvin Hellerstein បានច្រានចោលទៅលើពាក់បណ្តឹងមកលើកលោក Elon Musk កាលពីថ្ងៃព្រហស្បត្តិ៏មានន័យថាវាពាក់បណ្តឹងនេះត្រូវបានរំសាយចោល។

កាលពីខែមិថុនា ឆ្នាំ 2022 មានអ្នកវិនិយោគច្រើនរូបបានប្តឹងលោក Elon Musk ដោយចោទថាសកម្មភាពក្នុង Twitter ដូចជាការ Tweet, Retweet ឬ Comment ជាដើមបានធ្វើអោយពួកគេចាញ់បោកទៅវិនិយោគតាមលោក Elon Musk។លោក Elon Musk បានធ្វើអោយពួកគេជឿថាគាត់ជា CEO របស់គម្រោង Doge ហើយគាត់ធ្លាប់បានណែនាំអោយដាក់កាក់ Dogecoin ក្នុង SpaceX ហើយយកទៅថាព្រះច័ន្ទទៀតផងដែលទាំងនោះសុទ្ធសឹងតែរឿងមិនពិត។

ចៅក្រមបានថាពាក្របណ្តឹងនេះគឺ : សេចក្តីថ្លែងការណ៏ទាំងនេះគឺ ជាការបំផុស និង បំប៉ោងគំនិត មិនមែនជាការពិត ហើយមិនអាចស្វែងរកចាប់កំហុសបាន ហើយលោកបន្ថែមថាវាអត់មានហេតុផលអ្វីដែលអ្នកវិនិយោគទៅជឿរឿងទាំងនោះរបស់លោក Elon Musk។

ប្រភព: theBlock