ក្រុមហ៊ុនក្ស័យធន Celsius បានសងលុយម្ចាស់បំណុលចំនួន 251,000 រូបក្នុងចំនួនទឹកលុយ 2.5 ពាន់លានដុល្លារ។

ក្រុមហ៊ុនផ្តល់កម្ចីគ្រ៊ីបតូដែលបានក្ស័យធនឈ្មោះ Celsius បានវេរលុយសងម្ចាស់បំណុលជាទឹកប្រាក់ និង គ្រ៊ីបតូសរុបចំនួន 2.53 ពាន់លានដុល្លារ។

ម្ចាស់បំណុលរបស់ក្រុមហ៊ុននេះចំនួន 251,000 ក្នុងចំណោម 372,000 ពីប្រទេសចំនួន 165 ផ្សេងគ្នាបានទទួលលុយរបស់ពួកគេវិញហើយខណ:អ្នកផ្សេងទៀតត្រូវរងចាំព្រោះចំនួនលុយតិច។

ចំនួនលុយ 1.43 ពាន់លានដុល្លារជាកាក់គ្រ៊ីបតូត្រូវបានសងតាមរយ: Paypal/Venmo, 917 លានដុល្លារជាកាក់គ្រ៊ីបតូតាមរយ: Coinbase និង 178 លានដុល្លារទៀតតាមរយ:ការវេរជាលុយដោយផ្ទាល់។Celsius ចាប់់ផ្តើមដំណើរការនេះតាំងពីថ្ងៃទី 31 ខែ មករា និងឡើងដល់ 2 ពាន់លានដុល្លារក្នុងខែ កុម្ភ: ។ការសងនេះគឺយោងទៅតាមតម្លៃកាក់នៅថ្ងៃទី 16 ខែ មករា ឆ្នាំ 2024។

ប្រភព: theBlock