ក្រុមហ៊ុន Telegram បានចេញសេចក្តីថ្លែងការណ៏ដំបូងរបស់ខ្លួនជុំវិញការចាប់ខ្លួនលោក Pavel Durov
ក្រុមហ៊ុន Telegram បានចេញសេចក្តីថ្លៃងការណ៏ដំបូងបង្អស់របស់ខ្លូនជុំវិញការចាប់ខ្លួននាយកប្រតិបត្តិរបស់ខ្លូនគឺលោក Pavel Durov។
ស្ថានការណ៏របស់លោក Durov សព្វថ្ងៃគឺនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយខណ:អាជ្ញាធរប្រទេសបារាំងបានបដិសេធការសហប្រតិបត្តិការជាមួយស្ថានទូតរុស្ស៊ី។ Cointelegraph ធ្លាប់បានរាយការណ៏ថាអាជ្ញាធរបារាំងនឹងធ្វើសេចក្តីថ្លែងការណ៏ជាផ្លូវការជុំវិញរឿងនេះនៅថ្ងៃច័ន្ទទី 26។
ក្រុមហ៊ុន Telegram បានចេញសេចក្តីថ្លែងការណ៏កាលពីថ្ងៃទី 26 វេលាម៉ោង 2 ទាបភ្លឺថា ពួកគេគាំទ្រនាយកប្រតិបត្តិរបស់ពួកគេយ៉ាងពេញទំហឹងនិងស្នើរអោយមានដំណើរស្រាយអោយបានលឿងបំផុត។
មកដល់ពេលនេះគឺយើងនៅមិនទាន់បានដឹងទេថាលោក Durov ត្រូវបានចាប់ខ្លូនពីបទល្មើសអ្វីអោយប្រាកដ ហើយក៏មិនដឹងថាអាជ្ញាធរបារាំងទុកលោក Durov នៅទីណាដែរតែបើតាមប្រភពមួយចំនួនបានអោយដឹងថារូបលោកត្រូវបានចាប់ខ្លូនដោយសារតែមិនបានគ្រប់គ្រងប្រព័ន្ធ Telegram របស់រូបលោកអោយបានត្រឹមត្រូវតាមច្បាប់។
ប្រភព: Cointelegraph