Binance ត្រៀមរើសបុគ្គលិកបន្ថែមចំនួន 1000 តំណែង
Binance ប្រកាសថានឹងជ្រើសរើសបុគ្គលិកបន្ថែមចំនួន 1000 តំណែងក្នុងឆ្នាំ 2024 ដែលភាគច្រើនជ្រើសរើសផ្នែកច្បាប់ជាពិសេសនៅសហរដ្ធអាមេរិក។ Binance បានចំណាយលុយដល់ទៅជាង 200 លានដុល្លារក្នុងឆ្នាំនេះពាក់ព័ន្ធនឹងការអនុវត្តច្បាប់នៅក្នុងប្រទេសនីមួយៗ។
CEO របស់ Binance លោក Richard Teng កំពុងនៅសហរដ្ធអាមេរិកដើម្បីធ្វើរឿងផ្សេងៗទាក់ទងនឹងច្បាប់នៅសហរដ្ធអាមេរិក។មុនពេលមកក្លាយជា CEO របស់ Binance លោក Richard Teng ធ្លាប់មានមុខតំណែងជានាយកផ្នែកហិរញ្ញវត្ថុសាជីវកម្មនៅអាជ្ញាធររូបិយវត្ថុសិង្ហបុរីដែលរូបលោកមាននាទីសំខាន់ក្នុងការអនុវត្តច្បាប់ហិរញ្ញវត្ថុហើយរូបលោកក៏ធ្លាប់ធ្វើជា នាយកប្រតិបត្តិនៃអាជ្ញាធរបទប្បញ្ញត្តិសេវាកម្មហិរញ្ញវត្ថុនៅទីផ្សារសកល Abu Dhabi ផងដែរ។លោក Richard Teng បានចូលធ្វើការក្នុង Binance ដំបូងនៅក្នុងខែសីហាឆ្នាំ 2021 ក្រោយមក Binance ក្នុងប្រទេសសិង្ហបុរីត្រូវបានបិទក្នុងឆ្នាំ 2022។ចុងក្រោយបង្អស់រូបលោកក៏បានចូលមកធ្វើការក្នុង Binance វិញនៅពេលដែលលោក CZ បានចុះពីតំណែង CEO។
ប្រភព: Cryptonews