តម្លៃកាក់ ETH មិនសូវល្អខណ:ដែលអតិផរណារបស់វាបានកើនឡើងដល់ទៅ 210,000 ETH
ជាមួយនឹងទីផ្សារបច្ចុប្បន្នបាននាំអោយ Ethereum មានការបង្កើតកាក់ថ្មីច្រើនដែលធ្វើអោយអ្នកវិនិយោគកើតមានការព្រួយបារម្ភទៅលើអតិផរណារបស់វា។នៅដើមឆ្នាំនេះ Ethereum បានទៅដល់ចំនុចខ្ពស់ទាក់ទងទៅនឹងការបង្កើតកាក់ថ្មីរបស់វាចូលក្នុងទីផ្សារដែលសព្វថ្ងៃមានកាក់ក្នុងទីផ្សារដល់ទៅ 120 លានកាក់ ETH ហើយតួលេខនេះកំពុងបន្តកើនឡើង។
កាក់ Ethereum ខុសពីកាក់ដ៏ទៃផ្សេងទៀតដែលមានចំនួនកំណត់ទៅលើការបង្កើតកាក់ដូចជា Bitcoin ជាដើម។ Ethereum គឺអត់មានចំនួនកំណត់ទៅលើការបង្កើតកាក់នោះទេដែលត្រូវរាប់ជាទ្រព្យសម្បត្តិដែលកើតមានអតិផរណាចំនួនកាក់ក្នុងទីផ្សារនឹងកើនឡើងជារឿយៗ។
យោងតាមទិន្នន័យដែលបានពីវេបសាយ ultrasound.money បានបង្ហាញអោយឃើញថាកាក់ ETH មានចំនួនកើនឡើងក្នុងរយ:ពេលប៉ុន្មានខែចុងក្រោយនេះខណ:តម្លៃរបស់វាគឺមានការប្រែប្រួលខ្លាំង។គ្រាន់តែ 7 ថ្ងៃចុងក្រោយមកនេះកាក់ ETH មានចំនួនកើនឡើងដល់ទៅ 16,039 ETH ដែលធ្វើអោយអត្រាអតិផរណាប្រចាំឆ្នាំឡើងដល់ 0.70%។ហើយរាប់តាំងពីមានការ Upgrade Dencan កាក់ ETH មានចំនួនកើនឡើងដល់ទៅ 243,886 ETH ។
Ethereum ក៏ធ្លាប់បានធ្វើការ Upgrade មួយដែលមានឈ្មោះថា London Hard Fork ដើម្បីធ្វើការដុតកាក់ជៀសវាងអតិផរណាបែបនេះ។
ប្រភព: tradingview