លោក Justin Sun ជាម្ចាស់របស់គម្រោង TRON បានយក Meme Coin ធ្វើទីផ្សារតាមរយ:បង្កើតកម្មវិធីមួយនេះ

Sun.io ជាវេបសាយមួយដែលមានទំនាក់ទំនងគ្នាជាមួយគម្រោង Tron ដែលមានលោក Justin Sun ជាម្ចាស់បានបង្កើត Platform មួយឈ្មោះ SunPump។ SunPump គឺជា Platform ដែលអោយអ្នកទូទៅអាចបង្កើតកាក់ memecoin បានយ៉ាងងាយស្រួលនៅក្នុង Blockchain TRON ។ SunPump នេះគឺយកគំរូតាមគម្រោង Pump.fun នៅក្នុង Blockchain Solana ដោយគម្រោង Pump.fun មួយនេះបាន Fee ពីអ្នកប្រើប្រាស់ជាទឹកប្រាក់ច្រើនបំផុតក្នុងសប្តាហ៏នេះដែលមានទំហំទឹកប្រាក់ដល់ទៅ 5.3 លានដុល្លារក្នុងរយ:ពេលត្រឹមតែ 24 ម៉ោង។

Memecoins គឺជាកាក់ដែលបង្កើតមកជាការលេងសើចអត់មានករណីប្រើប្រាស់តែបានអូសទាញអ្នកវិនិយោគអោយចូលវិនិយោគទៅវិញក្នុង Bull Market លើកនេះ។មានកាក់ Memecoin ដូចជា SHIBA, PEPE, WIF និង FLOKI បានមានតម្លៃសរុបក្នុងទីផ្សារដល់ទៅ 1 ពាន់លានដុល្លារ។

រឿងមួយដែលមិនសូវល្អចំពោះ Platform ដូចជា Pump.fun គឺវាចំណាយលុយតិចខ្លាំងដើម្បីបង្កើតកាក់ memecoin រួចហើយម្ចាស់កាក់នៅពេលដែលបានលុយច្រើនហើយពួកគេនឹងបោកគ្រាប់បែកឬ Rug pull នេះឯង។ដើម្បីកែប្រែបញ្ហានេះ SunPump នឹងធ្វើការត្រួតពិនិត្រមុននឹងអនុញ្ញាត្តិអោយគម្រោងណាមួយអាចបើកលក់កាក់ខ្លួនក្នុង Platform SunPump បាន។លើសពីនឹងទៅទៀតគម្រោងដែលអាចរក្សា ទំហំនៃការជួញដូរបាន 1 លានដុល្លារក្នុងមួយថ្ងៃរយ:ពេល 3 ថ្ងៃជាប់គ្នានឹងអាច List លក់ក្នុង CEX Poloniex។

Tron និង SunPump ត្រៀមលុយចំនួន 10 លានដុល្លារដើម្បីអភិវឌ្ឃន៏គម្រោង Memecoin នេះ។

ប្រភព៖ Coindesk