ក្រុមហ៊ុន Celsius ប្តឹងក្រុមហ៊ុន Tether ទារសំណងជាង 3.5 ពាន់់លានដុល្លារ
ក្រុមហ៊ុនក្ស័យធន Celsius បានដាក់ពាក្របណ្តឹងក្រុមហ៊ុន Tether ពីបទរក្សាទ្រព្យសម្បត្តិខ្លួនមិនសាកសមនិងទារសំណងជាង 3.5 ពាន់លានដុល្លារ។
Tether រាយការណ៏មកថាក្រុមហ៊ុន Celsius ទារសំណង 2.4 ពាន់លានដុល្លារជាកាក់ BTC តែបើយោងតាមឯកសារតុលាការជាសាធារណ:បានអោយដឹងថា Celsius ទារសំណងជាកាក់ចំនួន 57,428.64 BTC។
បទប្តឹងរបស់ Celsius ទៅលើ Tether
កំលុងពេលដែល Celsius កំពុងដាក់ពាក្រក្ស័យធនក្រុមហ៊ុន Tether បានអោយ Celsius ខ្ចីកាក់ USDT ដោយក្រុមហ៊ុន Celsius ត្រូវយកកាក់ BTC មកតម្កល់ចំនួន 39,542.42 BTC។ពេលដែលតម្លៃកាក់ BTC ធ្លាក់ថ្លៃក្រុមហ៊ុនCelsius ត្រូវយកកាក់ BTC មកតម្កល់បន្ថែមពុំនោះទេកាក់ដែល Celsius យកមកតម្កល់ទាំងប៉ុន្មាននឹងត្រូវបានលក់។Celsius ចោទថា Tether បានលក់កាក់ BTC តម្កល់របស់ខ្លូននៅតម្លៃដែលក្បែរបំណុលដែលខ្លួនបានជំពាក់ Tether អត់អោយឧកាសខ្លួនក្នុងការយកកាក់ BTC មកតម្កល់បន្ថែម។
ក្រុមហ៊ុន Tether បានតបថាក្រុមហ៊ុនCelsius ជាអ្នកដែលមិនព្រមដាក់កាក់ BTC បន្ថែមហើយយល់ព្រមអោយលក់កាក់ BTC ទាំងនោះដោយខ្លួនឯងទេ។
សរុបមកCelsius ទារសំណង 57,428.64 BTC ដែលស្មើរទៅនឹង 3.48 ពាន់លានដុល្លារនិងប្រាក់សំណង 100 លានដុល្លារបន្ថែមទៀត។
ប្រភព: Cointelegraph