មូលធនក្រោមរូបភាពជា Token របស់ BlackRock បានចាយភាគលាភដល់ទៅ 2.1 លានដុល្លារ
មូលធនរបស់ BlackRock ដែលមានឈ្មោះថា BUIDL (The BlackRock USD Institutional Digital Liquidity) បានចាយភាគលាភអោយអ្នកវិនិយោគដល់ទៅធាង 2 លានដុល្លារក្នុងខែកក្កដាដែលជាតួលេខខ្ពស់ជាងគេមួយ។
មូលធនក្រោមរូបភាពជា Token របស់ BlackRock មួយនេះបានចាយភាគលាភ 2.12 លានដុល្លារដល់អ្នកវិនិយោគដែលកើនឡើង 16% បើធៀបជាមួយខែមុនហើយសរុបតាំងពីបង្កើតមូលធននេះមក BUIDL បានចាយភាគលាភសរុបដល់ទៅ 7 លានដុល្លារហើយ។
BUIDL គឺជាមូលធនដំបូងគេបង្អស់របស់ BlackRock ដែលបានយកទិន្នន័យដាក់ប្រើប្រាស់ក្នុង Blockchain កាលពីខែមីនាក្នុងBlockchain Ethereum ។វាមានតម្លៃក្នុងទីផ្សារសរុបក្បែរ 522 លានដុល្លារបើយោងតាមទិន្នន័យក្នុង Etherscan។នៅពេលដាក់អោយប្រើប្រាស់ BlackRock បាននិយាយថាវានឹងជួយអោយអ្នកវិនិយោគអាចធ្វើការជួញដូរក្នុង Blockchain, បង្កើនតម្លាភាព, ល្បឿន និងអាចដោះដូរបានច្រើនកន្លែង។
សព្វថ្ងៃ BUIDL កំពុងគ្រប់គ្រងលុយច្រើនជាងគេគឺច្រើនជាង 500 លានដុល្លារឈ្នះក្រុមហ៊ុនដែលដំណើរការស្រដៀងគ្នានេះដូចជា Franklin Templeton’s OnChain U.S. Government Money Fund (FOBXX) និង Ondo Finance’s USD Yield (USDY) fund។សព្វថ្ងៃ ONDO ក៏មានផលិតផល Derivative សម្រាប់ BUIDL ផងដែរ។
BlackRock ក៏ជាក្រុមហ៊ុនផ្តល់សេវា Spot BTC ETF និង Spot ETH ETF ផងដែរ។
ប្រភព: Decrypt