អ្នកវិនិយោគម្នាក់ត្រូវបានចោរបោកកាក់អស់តាមរយ:ការធ្វើតាម Youtube
យោងតាមបញ្ជី Twitter ដែលមានឈ្មោះ Scam Sniffer បានអោយដឹងថាមានអ្នកវិនិយោគគ្រ៊ីបតូមួយរូបបានបាត់កាក់អស់ 1 ETH តានរយ:ការធ្វើតាមពាណិជ្ជកម្មក្នុង Youtube ដែលជាវីដេអូមានចំណងជើងថា “1.2 ETHs Daily Made Easy With ChatGPT on 1inch”។ ចោរដែលបានផលិតវីដេអូនេះក៏បានលួចកាក់ចំនួន 8.7 ETH កាលពី 2 ថ្ងៃចុងក្រោយមកនេះផងដែរ។ ក្នុងវីដេអូចោរបបួលអោយជនរងគ្រោះបង្កើត Smartcontract ដាក់ក្នុង Blockchain ហើយនៅពេលដែលជនរងគ្រោះបង្កើតដាក់ Smartcontract នោះវានឹងវេរកាក់ទាំងអស់ទៅអោយចោរ។ក្រុមចោរមិនមែនបង្កើតតែវីដេអូដូចខាងលើមួយទេគឺវាបង្កើតវីដេអូជាច្រើនដើម្បីអោយអ្នកដែលចង់សិក្សាពីប្រធានបទនេះចាញ់បោកវា។ខាងក្រោមជារូបភាពវីដេអូរបស់ក្រុមចោរនិងការបបួលអោយទៅ Deploy smartcontract។