ក្រុមហ៊ុន VanEck ទាយថា Bitcoin នឹងឡើងថ្លៃដល់ 2.9 លានដុល្លារក្នុងឆ្នាំ 2050 ប្រសិនបើមានរឿងនេះកើតឡើង

VanEck គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគបាននិយាយថាបើមានរឿងទាំងនេះកើតឡើងវានឹងធ្វើអោយកាក់ BTC ឡើងថ្លៃដល់ 2.9 លានដុល្លារក្នុងឆ្នាំ 2050។បញ្ចាក់ទាំងនេះគ្រាន់តែជាការទាយប៉ុណ្ណោះគឺប្រសិនបើប្រទេសក្នុងលោកទទួលស្គាល់កាក់ BTC ហើយយកវាជាមធ្យោបាយដោះដូរសេវា និង ទំនិញ។

VanEck បានទស្សន៏ទាយតម្លៃកាក់ BTC ក្នុងឆ្នាំ 2050 ជា 3 ករណីគឺមានតម្លៃកណ្តាល 2.9 លានដុល្លារ, ករណីទីផ្សារធ្លាក់ថ្លៃធ្វើអោយកាក់ BTC មានតម្លៃ 130,314$ ហើយបើសិនជាទីផ្សារឡើងខ្លាំងនោះតម្លៃ BTC នឹងឡើងដល់ 52.4 លានដុល្លារ។

VanEck បានអោយដឹងថាតម្លៃទាំងនេះនឹងកើតឡើងប្រសិនបើ BTC ត្រូវបានប្រើក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិចំនួន 10% និង 5% នៃពាណិជ្ជកម្មក្នុងស្រុក, ធនាគាររក្សាទ្រព្យបម្រុងជាកាក់ BTC ចំនួន 2.5% និង កាក់ BTC ចំនួន 85% ត្រូវបានអ្នកវិនិយោគដកចេញពីទីផ្សារដើម្បីទុកជាទ្រព្យសម្បត្តិរយ:ពេលវែង។ជាមួយនឹងការទាយនេះដែរ VanEck បានអោយដឹងថា BTC នឹងមាន Marketcap 61 ពាន់ៗលានដុល្លារ និង គម្រោង Layer2 របស់ BTC នឹងមាន Marketcap 7.6 ពាន់ៗលានដុល្លារ។

VanEck ក៏បានលើកពីហានិភ័យដែលអត់អោយកាក់ BTC ឡើងថ្លៃផងដែរគឺ បញ្ហាទាក់ទងនឹងការប្រើប្រាស់ថាមពលច្រើនដើម្បីជីកកាក់ BTC, អ្នកជីកកាក់ BTC អាចនឹងមិនចាប់អារម្មណ៏ក្រោយពេលដែល BTC ត្រូវជីកអស់ដោយសារពួកគេមិនសូវចំណេញច្រើន, និងចុងក្រោយសំខាន់ជាងគេគឺប្រទេសនីមួយៗក្នុងលោកនាំគ្នាមិនទទួលស្គាល់កាក់ BTC ដោយហាមមិនអោយប្រើប្រាស់។

ប្រភព: Cryptopotato