Bitcoin ឡើងថ្លៃមក 67K វិញមុនពេលលោក Trump ទៅចូលរួម Bitcoin Conference 2024
កាក់ BTC បានឡើងថ្លៃមក 67,000 $ វិញក្រោយពេលបានចុះថ្លៃមុននេះចំពេលដែលអ្នកវិនិយោគកំពុងចាំមើលថានឹងមានអ្វីកើតឡើងនៅពេលលោក Trump ជាអតីតប្រធានាធិបតីសហរដ្ធអាមេរិកឡើងនិយាយក្នុងសន្និសិទ្ធ Bitcoin ឆ្នាំ 2024 នៅ Nashville, Tennessee ថ្ងៃទី 25-27 ខែកក្កដា។
លោក Markus Thielen បានអោយដឹងថាអត់មានអ្នកណាហ៊ាន Short កាក់ BTC ព្រោះមានការរំពឹងខ្ពស់ថាលោក Trump នឹងនិយាយពីយុទ្ធសាស្ត្រថ្នាក់ជាតិទៅលើកាក់ BTC ក្នុងវេទិកាដ៏ធំមួយនេះហើយវាក៏អាចជារឿងដែលលោកប្រើក្នុងការឃោសនាបោះឆ្នោតនៅខែ វិច្ឆិកាខាងមុខនេះផងដែរ។
បើសិនជាលោក Trump បាននិយាយថានឹងយកកាក់ BTC ជាទ្រព្យសម្បត្តិបម្រុងរបស់សហរដ្ធអាមេរិកនោះយើងនឹងឃើញថាកាក់ BTC ឡើងថ្លៃខ្លាំងផងដែរ។
សព្វថ្ងៃ សហរដ្ធអាមេរិកមានទុនបម្រុងជាមាសចំនួន 600 ពាន់លានដុល្លារនិងកាក់ BTC ដែលរឹបអូសមកចំនួន 15 ពាន់លានដុល្លារ។
លោក Thielen បានបន្តទៀតថា Trump អាចនឹងមានបំណងក្នុងការរក្សាទុនបម្រុងជា BTC ចំនួន 10% នៃមាសរបស់ខ្លូនឬ60 ពាន់លានដុល្លារ។ជាក់ស្តែងយ៉ាងណាគឺយើងត្រូវរងចាំមើលទាំងអស់គ្នា។
ប្រភព: Cointelegraph