របាយការណ៏គ្រ៊ីបតូសំខាន់ប្រចាំឆមាសទីមួយឆ្នាំ 2024 ដោយ Binance

  1. នៅពាក់កណ្តាលឆ្នាំ 2024 នេះគ្រ៊ីបតូបានទទួលការចាប់អារម្មណ៏ខ្លាំងធ្វើអោយមានតម្លៃទីផ្សារឡើងដល់ 2.27 ពាន់ពាន់លានដុល្លារកើនដល់ទៅ 37.3% បើធៀបកាលពីដើមឆ្នាំមកដល់ថ្ងៃនេះ។ត្រីមាសទីមួយឡើងដល់ 60.2% និងត្រីមាសទីពីរនេះឡើងតែ 14.3% ប៉ុណ្ណោះ។
  2. គម្រោង Layer-1 ទទួលការចាប់អារម្មណ៏ខ្លាំងនៅដើមឆ្នាំខណ:ដែល BTC បាននាំមុខគេក្រោយពេលបានធ្វើការ Halving រួចរាល់, ការបញ្ចេញគម្រោង Runes ក្នុង Bitcoinឦ និងការបើកអោយជួញដូរ Spot BTC ETF (ដែលបាននាំចូលការវិនិយោគលើ Bitcoin ក្នុងទំហំលុយដល់ទៅ 14 ពាន់លានដុល្លារ)។ Ethereum មានការ Update EIP-4844 និង មានសេវាកម្ម Restaking, BNB នៅបន្តអភិវឌ្ឃន៏គម្រោង opBNB និង Greenfield។ Solana កំពុងល្បីរឿង Memecoin និង ការដាក់អោយប្រើ Blinks។
  3. ក្នុងឆមាសទីមួយនេះក៏មានការល្បីរឿង Airdrop ក្នុង Layers-2 ផងដែរជាពិសេស L2 ដែលពាក់ព័ន្ធនឹង Zero Knowledge។ទាក់ទងនឹងការចែក Airdrop នេះវាបានអូសទាញអោយអ្នកប្រើប្រាស់យកលុយមកដាក់ដល់ទៅ 43 ពាន់លានដុល្លារដែលកើនដល់ទៅ 90% បើធៀបនឹង 6 ខែ មុន។
  4. លុយបានហូរចូលក្នុងគម្រោង Defi ដែលមានការកើនឡើងដល់ទៅ 94.1 ពាន់លានដុល្លារឬ 72.8% ធៀបកាលពីដើមឆ្នាំ។
  5. សម្រាប់កាក់ Stablecoin ហាក់ដូចជាមិនមានអ្វីគួរអោយចាប់អារម្មណ៏បើគិតតាំងពីវាកើនខ្លាំងនៅក្នុងខែ មេសា 2022 មុននឹង Terra ក្ស័យធនយើងឃើញថាវាបានកើនតែ 14.5% ប៉ុណ្ណោះ។គិតត្រឹមថ្ងៃ 30 ខែមិថុនា 2024 នេះ Stable coin មានទំហំទីផ្សារ 161 ពាន់លានដុល្លារ។កាក់ USDT នាំមុខគេ។ USDC និង ​​USDe ក៏កំពុងដណ្តើមទីផ្សារ USDT ផងដែរ។
  6. NTF គឺមានការថយចុះនៅឆមាសទីមួយនេះដោយតម្លៃ NFT ធំគឺធ្លាក់ចុះដល់ទៅ 50%។ Blur នាំមុខគេជាមួយនឹង Airdrop កាក់ Blast ខណ:ដែលគម្រោង Pugby Penguin បានជោគជ័យជាមួយតុក្កតាជ័ររបស់ខ្លួន និង Bitcoin NFT ក៏កំពុងទទួលបានការចាប់អារម្មណ៏ផងដែរ។
  7. គម្រោង SocialFi ក៏ពុងបន្តការអភិវឌ្ឃន៏។ Lens កំពុងបង្កើត Chain ថ្មីខ្លួនឈ្មោះ Lens Network, Farcaster កំពុងតែមានអ្នកប្រើប្រាស់កើនឡើងជាមួយនឹងមុខងារថ្មីឈ្មោះ Frames របស់ខ្លួន, គម្រោង Friend tech បានបញ្ចេញកាក់របស់ខ្លួននិង Version2។ គម្រោង Fantasy top ក៏កំពុងទទួលបានការចាប់អារម្មណ៏ដូចគ្នា។
  8. សម្រាប់គម្រោង Web3 Gaming ហាក់ដូចជាបានទាក់ទាញខ្លាំងនៅត្រីមាសទីមួយតែក៏ធ្លាក់មកវិញនៅត្រីមាសទីពីរតាមគម្រោងធំៗដែរ។ខណ:ដែលកាក់របស់គម្រោង Gamefi ពុំសូវបានការចាប់អារម្មណ៏ស្រាប់តែពួកហ្គេមក្នុង Telegram បានទាក់ទាញអ្នកប្រើប្រាស់កាន់តែច្រើនមកវិញដូចជាហ្គេម Pixels និង Hamster Kombat។
  9. គម្រោងដូចជា memecoin, AI និង Depin កំពុងតែទទួលបានការចាប់អារម្មណ៏ពីអ្នកវិនិយោគធំនិងសហគមន៏អ្នកវិនិយោគក្នុងទំហំធំ។
  10. ក្នុងឆមាសទីពីរដែលចូលមកដល់នេះរឿងធំៗដែលយើងគួរតែតាមដានរួមមាន: Macro environment, Bitcoin ecosystem, ownership economy application, real-world assets ជាដើម។

ប្រភព: binance