គម្រោង Polygon គ្រោងនឹងប្តូរពីកាក់ MATIC ទៅជាកាក់ POL នៅថ្ងៃទី 4 ខែ កញ្ញា

គម្រោង Polygon បានរៀបចំធ្វើការ Update ធំមួយនៅថ្ងៃទី 4 ខែ កញ្ញានេះដោយធ្វើការប្តូរកាក់ MATIC ទៅជាកាក់ថ្មីឈ្មោះ POL ក្រោយពីទទួលបានការអនុញ្ញាត្តិពីសហគមន៏របស់ខ្លួន។

កាក់ POL ថ្មីនេះនឹងត្រូវបានប្រើជំនួសកាក់ MATIC សម្រាប់បង់ Gas fee និង យកទៅ Stake។កាក់ POL នៅរក្សា Tokenomics ដើមរបស់ MATIC រួមជាមួយនឹង Total supply ដូចទៅនឹង Matic ផងដែរ។

សម្រាប់អ្នកដែលមានកាក់ MATIC ក្នុង Blockchain Polygon គឺមិនចាំបាច់ធ្វើអ្វីទាំងអស់វានឹងប្តូរទៅជាកាក់ POL អោយតែម្តងរីឯអ្នកដែលមានកាក់ MATIC ក្នុង Blockchain ដ៏ទៃឬ CEX មួយចំនួនអាចនឹងត្រូវធ្វើតាមការណែនាំរបស់ក្រុមការងារ Polygon។សម្រាប់អ្នកដែលបាន Stake កាក់ MATIC ក្នុង Blockchain Ethereum នឹងត្រូវបានប្តូរទៅជាកាក់ POL អោយដោយស្វ័យប្រវត្តិ។

សព្វថ្ងៃ Polygon មានផលិតផលចំនួន 2 គឺ Polygon PoS និង Polygon zkEVM ហើយក៏មានគម្រោងនឹងបញ្ចេញ Polygon 2.0 របស់ខ្លួនមួយទៀតផងដែរ។

ប្រភព: theBlock