ETH ETF អាចនឹងត្រូវបានបើកអោយជួញដូរថ្ងៃទី 23 ខែកក្កដានេះ
យោងតាមប្រភពជាច្រើនបានអោយដឹងថា Spot Ethereum ETF អាចនឹងត្រូវបានបើកអោយជួញដូរនៅថ្ងៃទី 23 ខែ កក្កដានេះ។
អ្នកវិភាគ ETF របស់ Bloomberg ឈ្មោះលោក Eric Balchunas បានចេញមតិក្នុង X ថា SEC អាចនឹងបើកអោយជួញដូរ Spot ETH ETF នៅថ្ងៃទី 23 ខែ កក្កដានេះ។ខ្លឹមសារទាំងស្រុងរបស់ផុសគាត់គឺ: “SEC បានតម្រូវអោយអ្នកស្នើរទាំងអស់ដាក់សំណើរ S-1 s ចុងក្រោយរបស់ពួកគេរួមជាមួយអត្រាជើងសារនៅថ្ងៃព្រហស្បត្តិ៏ជាថ្ងៃចុងក្រោយហើយបន្ទាប់មកនៅថ្ងៃទី 23 ខែ កក្កដាការដាក់អោយជួញដូរ Spot ETH ETF នឹងត្រូវបានបើកជាផ្លូវការ។”
ក្រុមហ៊ុន BlackRock និង Fidelity ក៏បានធ្វើការជាមួយ SEC អស់រយ:ពេលជាច្រើនសប្តាហ៏ដើម្បីអោយសំណើរបើក Spot ETH ETF របស់ពួកគេអាចចាប់ផ្តើមបើកអោយជួញដូរលឿនបំផុតតាមដែលអាចធ្វើទៅបាន។
គួរអោយដឹងផងដែរថា SEC បានយល់ព្រមទៅលើសំណើរ Spot ETH ETF ហើយកាលពីចុងខែឧសភាតែនៅរងចាំការអនុម័តសំណើរ S-1 មួយទៀតទើបអាចបើកជួញដូរបាន។
ប្រភព: theBlock