ក្រុមហ៊ុន Partior ដែលមានក្រុមហ៊ុន JP Morgan នៅពីក្រោយទទួលបានការវិនិយោគជាង 60 លានដុល្លារក្នុង Series B
ក្រុមហ៊ុន Blockchain ឈ្មោះ Partior ដែលមានក្រុមហ៊ុននៅពីក្រោយដូចជា JP Morgan, Standard Chartered, និង Temasek ទទួលបានការវិនិយោគជាង 60 លានដុល្លារក្នុង Series B។ក្រុមហ៊ុនដែលដឹកនាំការវិនិយោគនេះគឺ Valor Capital និង Jump Trading។សម្រាប់ក្រុមហ៊ុនដែលបានវិនិយោគមានដូចជា DBS, JP Morgan, Standard Chartered, និង Temasek។
លុយដែលបានពីការវិនិយោគនេះក្រុមហ៊ុន Partior នឹងយកទៅអភិវឌ្ឃន៏លើផ្នែក Global Unified Ledger និង សេវាជួយអោយស្ថាប័នហិរញ្ញវត្ថុដូចជា ធនាគារ និង ក្រុមហ៊ុនផ្តល់សេវាទូទាត់ប្រាក់អាចវេរកាក់ច្រើនប្រភេទឆ្លងប្រទេសបានលឿននឹងងាយស្រួលដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain។
ជាមួយនឹងការវិនិយោគនេះនឹងជួយអោយសេវាកម្មរបស់ Partior ដូចជា Intraday FX Swaps, Cross Currency repos, Programmable Enterprise Liquidity Management និង Just-in-Time multi-bank payments កាន់តែមានសក្តានុពលជាងមុនព្រោះមានការបញ្ចូលនៅរូបិយប័ណ្ណថ្មីៗដូចជា AED, AUD, BRL, CAD, CNH, GBP, JPY, MYR, QAR, និង SAR។
JP Morgan, DBS និង Sematek បានបង្កើតក្រុមហ៊ុននេះឡើងនៅ សិង្ហបុរី កាលពីឆ្នាំ 2021។
ប្រភព: cryptopolitan