ក្រុមហ៊ុន BlackRock ចាប់អារម្មណ៏ក្នុងការចូលរួមប្រកួតក្នុងកម្មវិធី Grand Prix របស់ MakerDAO
BlackRock គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគដ៏ធំមួយក្នុងលោកកំពុងចាប់អារម្មណ៏ក្នុងការប្រកួតកម្មវិធី Grand Prix របស់ MakerDAO ដែលជាក្រុមហ៊ុនបង្កើត Stable coin ឈ្មោះ DAI។ Grand Prix គឺជាកម្មវិធីប្រកួតមានគោលបំណងក្នុងការនាំយកលុយចំនួន 1 ពាន់លានដុល្លារដាក់ចូលក្នុង Platform Blockchain របស់ខ្លួន។
យោងតាមការរាយការណ៏របស់ Spark SubDAO ដែលជាផ្នែកមួយរបស់ MakerDAO បានអោយដឹងថាពួកគេមានគោលបំណងក្នុងការវិនិយោគជាមួយវិក័យប័ត្ររតនាគាររយ:ពេលខ្លីសហរដ្ឋអាមេរិក និង ផលិតផលក្នុង Blockchai ដែលស្រដៀងគ្នានេះ។
ក្រុមហ៊ុនធំដែលមានជំនាញផ្នែក Real-world asset ដូចជា BUIDL របស់BlackRock, Superstate និង Ondo Finance ចាប់អារម្មណ៏ក្នុងការចូលរួមប្រកួតក្នុងកម្មវិធីរបស់ MakerDAO។ Spark នឹងវិនិយោគសារជាថ្មីជាមួយនឹងទឹកលុយ 500 លានដុល្លារដែលជាលុយតម្កល់របស់ខ្លួនដើម្បីធានាតម្លៃកាក់ DAI ទៅកាន់អ្នកឈ្នះ។
Spark Protocol តាំងខ្លូនជាចំនុចកណ្តាលនៃ Real world Asset ក្នុង Maker និង Ethereum ហើយដំណើរការយ៉ាងណាយើងនឹងបានដឹងនៅអាទិត្រក្រោយៗទៀត។
ប្រភព: theBlock