ក្រុមហ៊ុន Fidelity និង Sygnum ជ្រើសយក Chainlink ក្នុងការយកទិន្នន័យ NAV ដាក់ក្នុង Blockchain

ក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ Fidelity International និង Sygnum បានជ្រើសរើសយក Chainlink ដើម្បីយកពត៏មាន NAV (Net Asset Value) ឬ ហៅថាទិន្នន័យតម្លៃទ្រព្យសម្បត្តិសរុបដាក់ក្នុង Blockchain ដើម្បីបង្កើនតម្លាភាព និង ធ្វើបច្ចុប្បន្នភាពនៃតម្លៃទ្រព្យសម្បត្តិរបស់ខ្លួនក្នុង Blockchain។ ការធ្វើបែបនេះបញ្ចាក់ថាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគចាប់ផ្តើមងាកមកផ្តល់ការចាប់អារម្មណ៏ទៅលើ Blockchain ។ ធនាគារគ្រ៊ីបតូ Sygnum បានធ្វើការបម្លែងទ្រព្យសម្បត្តិបម្រុងរបស់ Matter Labs ចំនួន 50 លានដុល្លារដាក់ក្នុង Blockchain ZKsync តាមរយ:កម្មវិធីពង្រីកខ្លួនរបស់ Chainlink។

ប្រភព: Coingape