SEC ប្តឹងក្រុមហ៊ុន Consensys ដែលជាម្ចាស់ Metamask ថាផ្តល់សេវាកម្មខុសច្បាប់
គណ:កម្មាធិការមូលប័ត្រសហរដ្ធអាមេរិកហៅកាត់ថា SEC បានប្តឹងក្រុមហ៊ុន Consensys ដែលជាម្ចាស់របស់ Metamask ។ SEC ចោទប្រកាន់ថា Consensys បានផ្តល់សេវាកម្ម Stake កាក់ Ethereum ដូចជា Lido staking (LDO) និង Rocket Pool (RPL) តាមរយ: Metamask ដែល SEC ចោទថាការ Stake កាក់នេះថាជាមូលធនខុសច្បាប់។
ទោះបីជា SEC បានអនុម័ត Spot ETH ETF យ៉ាងណាក៏ដោយក៏គាត់ហាក់ដូចជានៅមានបញ្ហាជាមួយសេវាកម្ម Stake កាក់ ETH ដូចជារបស់ Lido ដែលមានកាក់ stETH ជាដើម។ SEC ធ្លាប់មានរឿងពាក់ព័ន្ធនឹងការ Stake នេះម្តងរួចមកហើយជាមួយក្រុមហ៊ុន Kraken ហើយ Coinbase ក៏សម្រេចចិត្តបិទឈប់ផ្តល់សេវាកម្ម Stake នេះជូនអតិថិជនខ្លួននៅក្នុងរដ្ធមួយចំនួន។ពាក់ព័ន្ធនឹងរក្តីនេះ SEC ក៏បានចោទថា MATIC, MANA, CHZ និង SAND ថាជាមូលធនខុសច្បាប់ខណ:មានកាក់ដ៏ទៃផ្សេងទៀតក៏អាចជាមូលធនខុសច្បាប់ផងដែរ។
Consensys នឹងចេញមកតវ៉ាទៅលើរឿងក្តីនេះជាមួយ SEC ដើម្បីអនាគតររបស់ Web3 នៅថ្ងៃខាងមុខ។
ប្រភព: Coindesk