ចំនួនកាក់ USDT ក្នុង Blockchain TON បានកើនដល់ជាង 500 លានកាក់ហើយ។

យោងតាមក្រាបទិន្នន័យរបស់ The Block បានអោយដឹងថាចំនួនកាក់ USDT ដែលមានក្នុង Blockchain TON មានចំនួនដល់ទៅ 519.28 លានកាក់កាលពីថ្ងៃពុធកន្លងមកនេះ។ការកើនឡើងនេះបានកើតឡើងក្រោយពេលដែលក្រុមហ៊ុន Tether បានប្រកាសដាក់កាក់ USDT ក្នុង Blockchain TON បានរយ:ពេល 2 ខែរួមជាមួយនឹងកាក់ Stable coin ដែលមានមាសនៅពីក្រោយឈ្មោះ XAUT។ពត៏មានទាំងអស់នេះធ្វើអោយមានសកម្មភាពកាន់តែច្រើនក្នុង Blockchain TON ដោយពួកគេបានធ្វើការវេរទៅវិញទៅមកបានកាន់តែងាយស្រួល។គួរអោយដឹងផងដែរថា Telegram មានចំនួនអ្នកប្រើប្រាស់ដល់ទៅជាង 900 លាននាក់។

TON ដើមឡើយគឺនៅក្រោមការគ្រប់គ្រងរបស់ Telegram តែក្រោយមកត្រូវផ្តាច់ខ្លួនដោយសារតែរងសម្ភាពពីច្បាប់។ចំនួនអ្នកប្រើប្រាស់ក្នុង Blockchain នេះបានកើនឡើងពី 100,000 ទៅ 1.7 លានក្នុងរយ:ពេលត្រឹមតែ 6 ខែហើយ Telegram ក៏បានប្រើ Blockchain TON ក្នុងការជួញដូរសេវាកម្មក្នុង Platform ខ្លួនផងដែរ។ចំនួនកាក់ដែលមានក្នុង Blockchain បានកើនដល់ទៅ 670 លានដុល្លារ។មួយទៀតដែលជាកត្តាធ្វើអោយមានការប្រើប្រាស់ច្រើនក្នុង TON Network គឺមកពី ហ្គេមតូចដូចជា Dotoin, Catizen, និង Hamster Kombat ។ សព្វថ្ងៃកាក់ TON ឈរលំដាប់លេខ 9 ក្នុងចំណោមកាក់ធំជាងគេក្នុងលោកដែលមាន Marketcap 18.5 ពាន់លានកាក់។

ប្រភព: financefeeds