គម្រោង Cardano បានទទួលរងនូវការវាយប្រហារបែប DDoS
គម្រោង Cardano ដែលមានកាក់ឈ្មោះថា ADA បានទទួលរងការវាយប្រហារបែប DDoS នៅ Block ទី 10,487,530 តែអ្នកវាយប្រហារមិនបានសម្រេចជោគជ័យឡើយ។លោក Raul Antonio ដែលជាប្រធានផ្នែកបច្ចេកទេសរបស់គម្រោង Fluid Tokens បានអោយដឹងថាការវាយប្រហារនេះគឺក្រុមចោរមានបំណងចង់ធ្វើអោយ Cardano Network ទម្លាក់ថ្លៃ Gas fee ដើម្បីអោយពួកគេអាចវេរកាក់ក្នុងចំនួនច្រើនៗបានអស់ Fee ថោកហើយបន្ថែមពីនឹងទៀតបើសិនជាក្រុមចោរនេះបានសម្រេចជោគជ័យនោះពួកគេនឹងអាចលួចកាក់ Cardano ចេញពី Network នេះផងដែរ។
លោក Disaro និងក្រុមការងាររបស់លោកពីរ បីរូបទៀតបានយកកាក់ដែលលួចនោះត្រឡប់មកវិញ និងអាចបញ្ឈប់ការវាយប្រហារនេះបានជោគជ័យ។
ក្រោយពេលមានការវាយប្រហារនេះកើតឡើងក្រុមការងាររបស់ Cardano បានធ្វើការទៅ Version ថ្មីរបស់ខ្លួនដើម្បីការពារពីការវាយប្រហារបែបនេះនៅថ្ងៃអនាគត។
ប្រភព: Cointelegraph