មកដឹងមូលហេតុដែលធ្វើអោយកាក់គ្រ៊ីបតូធ្លាក់ថ្លៃ

ថ្ងៃនេះកាក់ BTC ធ្លាក់ថ្លៃនៅត្រឹមតែ 61,000 $ និងកាក់ ETH នៅត្រឹម 3,312 $ ដែលជាមូលហេតុធ្វើអោយកាក់ដ៏ទៃធ្លាក់ថ្លៃតាមដូចគ្នា។ចឹងយើងមកដឹងពីមូលហេតុធំៗមួយចំនួនដែលបណ្តាលអោយកាក់គ្រ៊ីបតូធ្លាក់ថ្លៃ។

  1. កាលពីថ្ងៃទី 19 រដ្ធាភិបាលអាឡឺម៉ង់បានវេរកាក់ BTC ចំនួន 6,500 BTC ឬ 425 លានដុល្លារទៅ Crypto Exchange។ កាក់ដែលរដ្ធាភិបាលអាឡឺម៉ង់មានទាំងនោះបានពីការដកហូតពីវេបសាយ Movie2k ដែលមានចំនួនដល់ទៅ 50,000 BTC កាលពីឆ្នាំ 2013។
  2. បញ្ហាសេដ្ធកិច្ចសហរដ្ធអាមេរិចទាំងមូលដែលធ្វើអោយក្រុមហ៊ុនធំៗនៅសហរដ្ធអាមេរិកមានការព្រួយបារម្ភមិនវិនិយោគជាមួយទ្រព្យសម្បត្តិដែលមានហានិភ័យខ្ពស់ដូចជាកាក់គ្រ៊ីបតូជាដើម។ អ្នកវិនិយោគរំពឹងថាឆ្នាំនេះ FED អាចនឹងទម្លាក់អត្រាការប្រាក់ចំនួន 2 លើកតែមើលជាក់ស្តែងហាក់ដូចជា FED អាចនឹងទម្លាក់អត្រាការប្រាក់តែមួយលើកទេនៅឆ្នាំនេះ
  3. សម្ពាធនៃការលក់កាក់ BTC ពីសំណាក់អ្នកជីកកាក់។នៅក្នុងខែមិថុនានេះអ្នកជីកកាក់ BTC បានលក់កាក់ BTC ដល់ទៅ 30,000 BTC (ជាង 2 ពាន់លានដុល្លារ )ដែលជាតួលេខច្រើនជាងគេក្នុងឆ្នាំនេះ។
  4. លំហូរចេញនៃចំនួនលុយដែលបានវិនិយោគជាមួយ Spot BTC ETF មានការកើនឡើងដែលមានចំនួនលុយដកការវិនិយោគដល់ទៅ 15.1 ពាន់លានដុល្លារនៅចុងសប្តាហ៏ថ្ងៃទី 14 ខែ មិថុនា និងមានការកើនឡើងរឿយៗដោយនៅសប្តាហ៏នេះមានការដកការវិនិយោគដល់ទៅ 145.9 លានដុល្លារ។
  5. Crypto Exchange ជប៉ុន MtGox ដែលបានក្ស័យធនដោយចោរលួចកាក់បានប្រកាសថ្ងៃសងកាក់ BTC និង BCH អោយអ្នកវិនិយោគវិញនៅដើមខែកក្កដា។ MtGox សល់កាក់៖ BTC ចំនួន៖ 142,000 BTC (8.7 ពាន់លានដុល្លារ) BCH ចំនួន៖ 143,000 BCH (51 លានដុល្លារ)

ប្រភព៖

Cointelegraph

Cointelegraph