ក្រុមហ៊ុនហ្គេមជប៉ុន Konami ប្រើប្រាស់ Blockchain Avalanche សម្រាប់លក់ NFT
ក្រុមហ៊ុនហ្គេមដ៏ធំមួយរបស់ជប៉ុនឈ្មោះ Konami Group បានប្រកាសពីការប្រើប្រាស់ Blockchain Avalanche ក្នុង Platform លក់ NFT របស់ខ្លួនឈ្មោះ Resella ព្រោះវាមានដំណើរការល្អ និង អស់ Gas fee ថោក។
Konami គឺជាក្រុមហ៊ុនហ្គេមដែលជាម្ចាស់ Game ដូចជា eFootballTM, Metal Gear និង Silent Hill។ កាលពីឆ្នាំមុន Konami បានប្រកាសពី Platform លក់ NFT ឈ្មោះ Resella សម្រាប់អ្នកអភិវឌ្ឈន៏ និង អ្នកប្រើប្រាស់ទូទៅ។Konami បានបញ្ជាក់ថា Resella នឹងជួយអ្នកអភិវឌ្ឃន៏អាចបង្កើតនិងជួញដូរ NFT របស់ខ្លួនក្នុងកម្មវិធីរបស់ពួកគេបាន។
អ្នកអភិវឌ្ឃន៏អាចលក់ឬផ្តល់ជូន NFT ដើម្បីជាសំបុត្រចូលរួមកម្មវិធីផ្សេងៗឬអាចទៅលេងមាតិកាផ្សេងៗបានក្នុងហ្គេមបាន។
ប្រភព: theBlock