វេបសាយជួញដូរគ្រ៊ីបតូ CommEX នឹងបិទនៅខែឧសភានេះ
CommEX គឺជាវេបសាយជួញដូរគ្រ៊ីបតូដែលបានទិញ Binance ប្រចាំប្រទេសរុស្សុីកាលពីខែ កញ្ញា ឆ្នាំមុននេះ។ក្រុមហ៊ុននេះត្រៀមនឹងបិទប្រតិបត្តិការរបស់ខ្លួនទាំងស្រុងនៅថ្ងៃទី 10 ខែ ឧសភានេះ។ CommEX បានចាប់ផ្តើមបិទមុខងារមួយចំនួនដូចជាការបង្កើត Account ថ្មី និង បញ្ឈប់ការវេរកាក់ឬលុយពី Binance ចូល CommEXព្រមទាំងបិទការដាក់លុយនិងគ្រ៊ីបតូចូលវេបសាយខ្លួនផងដែរ។
ប្រភព: Coindesk
Binance ឈប់គាំទ្រការដាក់កាក់ USDC តាមរយ: Blockchain Tron ឬ TRC20។ ការបិទនេះប៉ះពាល់តែ Blockchain TRON ទេតែសម្រាប់ Ethereum និង Blockchain ដ៏ទៃផ្សេងទៀតគឺនៅអាចវេរកាក់ USDC មកទុកក្នុង Binance បានធម្មតាហើយការជួញដូរកាក់ USDC គឺនៅដំណើរការធម្មតា។ការបិទនេះគឺដោយសារក្រុមហ៊ុន Circle ដែលជាម្ចាស់កាក់ USDC ឈប់គាំទ្រ Blockchain TRON ដោយបញ្ឈប់ការបង្កើតកាក់ក្នុង Blockchain មួយនេះ។មូលហេតុដែល Circle ឈប់ប្រើប្រាស់ BlockchainTRON ព្រោះ Circle ចង់អោយកាក់របស់ខ្លួនគឺមានភាពគួរអោយជឿជាក់, តម្លាភាព និង មានសុវត្ថិភាព។រឿងមួយដែលពួកយើងត្រូវតាមដានគឺកាក់ USDT ដែលជាកាក់ Stable Coin របស់ Tether ថាតើនឹងឈប់គាំទ្រ TRON ឬអត់ដែលមកដល់សព្វថ្ងៃនេះកាក់ USDT មាននៅក្នុង Blockchain TRON ច្រើនជាងគេដែលមានរហូតដល់ទៅ 54ពាន់លានដុល្លារ។ ការវេរកាក់ USDT មកទុកក្នុង Blockchain Ethereum ក៏អាចជាជម្រើសមួយល្អផងដែរសម្រាប់អ្នកកំពុងកាន់កាក់ USDT ច្រើនៗ។
ប្រភព: theBlock