ក្រុមហ៊ុន Terraform Labs បានប្រកាសក្ស័យធនតាមមាត្រា 11

ក្រុមហ៊ុន Terraform Labs ដែលបានចុះឈ្មោះនៅសិង្ហបុរីក៏ដូចជាក្រុមហ៊ុននៅពីក្រោយគម្រោង Terra Luna(បានដួលរលំក្នុងឆ្នាំ 2022) បានប្រកាសក្ស័យធននៅថ្ងៃនេះដើម្បីទទួលការការពារតាមមាត្រាទី11 របស់សិង្ហបុរី។ការប្រកាសក្ស័យធននេះគឺជាយុត្តិសាស្ត្រដែលអាចធ្វើអោយក្រុមហ៊ុន Terraform Labs អាចនៅបន្តដំណើរការនិងដោះស្រាយវិវាទជាមួយគណ:កម្មាការមូលប័ត្រសិង្ហបុរីនិងសហរដ្ធអាមេរិកលើសពីនឹងទៅទៀតគឺត្រូវដោះស្រាយជាមួយបុគ្គលិក និង ដៃគូរពាណិជ្ជកម្មរបស់ពួកគេ។ ក្រុមហ៊ុននេះមានបំណុលនិងទ្រព្យសម្បត្តិប្រមាណពី 100 ទៅ 500 លានដុល្លារនិងមានម្ចាស់បំណុល 100 ទៅ 199។ក្នុងរបាយការណ៏ក្ស័យធនក្រុមហ៊ុននេះក៏បានថាខ្លួនកំពុងតែពង្រីកអាជីវកម្ម web3 របស់ខ្លួនដោយបានទិញក្រុមហ៊ុន Pulsar Finance និងបានបើកដំណើរការ Station 3 ជា Waller crypto ថ្មីរបស់ខ្លួនផងដែរ។ ការប្រកាសក្ស័យធននេះធ្វើឡើងក្រោយពេលសហរដ្ធអាមេរិកពន្យាពេលនាំ Do Kwon និង Terraform labs មកកាត់ក្តីពីបទបោកលុយក្រោមរូបភាពជាគ្រ៊ីបតូចំនួន 40 ពាន់លានដុល្លារ។សព្វថ្ងៃ Do Kwon នៅជាប់ឃុំខ្លួនក្នុងប្រទេស ម៉ុងតេណេហ្គ្រោ ពីបទប្រើឯកសារក្លែងក្លាយក្នុងការធ្វើដំណើរទៅក្រៅប្រទេសកាលពីខែមីនាឆ្នាំមុន។

ប្រភព:

techcrunch