តុលាការពន្យាការកោះហៅ Binance ទៅថ្ងៃអង្គារ៏សប្តាហ៏ក្រោយ

ដូចដែលបានដឹង Binance US នៅមានក្តីមួយទៀតជាមួយ SEC សហរដ្ធអាមេរិក។ ថ្ងៃដែល Binance US ត្រូវទៅប្រឈមមុខជាមួយតុលាការគឺត្រូវថ្ងៃសៅរ៏នេះតែដោយសារមានព្យុះព្រិលតុលាការក៏សម្រេចពន្យាពេលទៅថ្ងៃអង្គារ៏វិញ។ SEC បានប្តឹង Binance និងលោក CZ ពីបទ កុហកអ្នកប្រើប្រាស់, បរាជ័យក្នុងការហាមឃាត់មិនអោយអ្នកប្រើប្រាស់សហរដ្ធអាមេរិកទៅប្រើប្រាស់ Binance Global, ទុកដាក់លុយអ្នកវិនិយោគទៅបញ្ជីផ្សេងៗដែលមាន CZ ជាម្ចាស់,និងផ្តល់សេវាកម្មជួញដូរកាក់ខុសច្បាប់ដែល SEC បានចោទចំនួនកាក់12 ដែលក្នុងនោះមាន BNB និង BUSD ផងដែរថាជា Securities។

មិនសូវខុសគ្នា Coinbase ក៏បានជួបរឿងដូចគ្នាដោយ SEC ចោទថាបានផ្តល់សេវាកម្មជួញដូរកាក់ដែល Security ហើយ Coinbase បានចូលជួបតុលាការកាលពីថ្ងៃទី 17 កន្លងមកនេះរួចហើយដើម្បីការពារខ្លួនថាកាក់ដែល SEC ចោទនោះមិនមែនជា Security។តុលាការនៅមិនទាន់សម្រេចនៅឡើយទេថាកាក់ដែល Coinbase ចេញមកការពារនោះជា Security ឬក៏អត់នៅរងចាំភាគបន្តទៀត។

ប្រភព:

theBlock