ក្តីរវាង Coinbase និង SEC
ដូចដែលបានដឹងកាលពីឆ្នាំ 2023 កន្លងមកនេះមានក្រុមហ៊ុនផ្តល់សេវាជួញដូរគ្រ៊ីបតូត្រូវបាន SEC ប្តឹងពីបទផ្តល់សេវាកម្មទៅលើគ្រ៊ីបតូដែលSEC ចោទថាកាក់ទាំងនោះជាមូលធនខុសច្បាប់ (unregistered security)។មួយក្នុងចំណោមនោះក៏មានក្រុមហ៊ុនលំដាប់លេខមួយសហរដ្ធអាមេរិកផងដែរគឺ Coinbase។រឿងក្តីរវាង SEC និង Coinbase គឺមានភាពស្មុគស្មាញខ្លាំងតែរឿងដែលគួរតាមដានមុនគេគឺទាក់ទងនឹងកាក់ដែល Coinbase បានផ្តល់សេវាកម្មគឺថាតើកាក់ទាំងនោះនឹងរាប់បញ្ចូលថាជា Security មែនឬក៏អត់។រីឯការសម្រេចយ៉ាងណាគឺនៅមិនទាន់ដឹងនៅឡើយទេ។គួរអោយដឹងផងដែរថាកាក់ដែល SEC ចោទថាជា Security ក្នុងក្តីជាមួយ Coinbase មានដូចជា: SOL, ADA, MATIC, FIL, SAND, AXS, CHZ, FLOW, ICP, NEAR, VGX, DASH, និង NEXO។
ប្រភព: