ការរងចាំបានមកដល់ SEC អនុញ្ញាត្តិអោយក្រុមហ៊ុនចំនួន 11 បើកផ្តល់សេវាកម្ម Spot BTC ETF ព្រមគ្នាតែម្តង

ការរងចាំរបស់អ្នកវិនិយោគគឺថ្ងៃសម្រេចរបស់ SEC ទៅលើ Spot BTC ETF របស់ក្រុមហ៊ុនចំនួន 11 ដែលបានស្នើរសុំ។ហើយកាលពីព្រឹកមិញនេះ SEC ក៏បានអនុញ្ញាត្តិអោយក្រុមហ៊ុនទាំងនោះបើកជាស្ថាពរនេះចាត់ទុកថាជាពត៏មានល្អមួយសម្រាប់កាក់ BTC ថ្វីបើវាមិនបានធ្វើអោយកាក់ BTC ឡើងថ្លៃយ៉ាងណាក្តីក៏វាបានបញ្ចាក់ថា BTC ចាប់ផ្តើមមានការទទួលស្គាល់ខ្លាំងទៅៗហើយដែលអាចធ្វើអោយតម្លៃរបស់វានៅរយ:ពេលវែងអាចល្អ។រឿងដែលអ្នកវិនិយោគមានការភ្ញាក់ផ្អើលគឺលោក Gary Gensler ជាបុគ្គលមួយរូបក្នុងចំណោម 5 រូបដែលបោះឆ្នោតយល់ព្រមអោយ Spot BTC ETF ដែលតាំងពីដើមមកលោកនិយាយតែមិនល្អទៅលើកាក់ BTC។គួរអោយដឹងផងដែរថាទាក់ទងនឹង Spot BTC ETF, SEC បានពន្យាពេលជាច្រើនលើកមកហើយនិងមាន Drama រាប់មិនភ្លេចទៀតផងរហូតដល់ Page Facebook TheKhrypto ចង់ឈប់និយាយពី Spot BTC ETF ព្រោះវាមានពត៏មានមិនច្បាស់រហូតមកដល់ពេលនេះគឺច្បាស់ៗតែម្តង។យប់នេះឬត្រូវនឹងព្រឹកនៅសហរដ្ធអាមេរិកអ្នកវិនិយោគទូទៅនៅសហរដ្ធអាមេរិកនឹងអាចទិញ Spot BTC ETF បានហើយនៅក្នុង Exchange ទូទៅដែលមាននិម្មិតសញ្ញានិងឈ្មោះក្រុមហ៊ុនដូចរូបខាងក្រោម។រឿងទាក់ទងនឹង BTC បន្ទាប់គឹថ្ងៃ Halving ដែលអ្នកវិនិយោគជឿថាវានឹងធ្វើអោយកាក់ BTC ឡើងថ្លៃម្តងទៀត និងរឿងមួយទៀតគឺទាក់ទងនឹងសេដ្ធកិច្ចពិភពលោកទាំងមូលគឺទាក់ទងនឹង FED ដែលអាចនឹងបញ្ចុះអត្រាការប្រាក់បើមានការបញ្ចុះការប្រាក់ពិតមែនវាក៏ជារឿងល្អសម្រាប់គ្រ៊ីបតូផងដែរ។

ក្រុមហ៊ុននិងនិម្មិតសញ្ញា Spot BTC ETF ដែលមានលក់ក្នុង Exchange ទូទៅ។

ប្រភព:

Coindesk