SEC បានពន្យាពេលនៃការសម្រេចទៅលើ Ethereum ETF

គណកម្មាធិការមូលប័ត្រសហរដ្ធអាមេរិកឬហៅថា SEC បានធ្វើការពន្យាទៅលើសំណើរបើក Ethereum ETF របស់ក្រុមហ៊ុនជាច្រើនដោយលើកទៅដល់ខែ ឧសភា ឆ្នាំ 2024។យោងតាមសេចក្តីប្រកាសរបស់ SEC កាលពីថ្ងៃទី 19 នេះ,SEC បានធ្វើការពន្យាពេលទៅលើសំណើរបើក Ethereum ETF របស់ Hashdex Nasdaq និង Grayscale Ethereum Futures ETF។ SEC បានបកស្រាយក្នុងសេចក្តីប្រកាសរបស់ពួកគេថាខ្លួនកំពុងដំណើរការក្នុងការប្រមូលពត៏មានបន្ថែមដើម្បីវិនិច្ឆ័យថាគួរអនុម័តឬក៏អត់។ហើយSEC ក៏បានពន្យាពេលអនុម័ត Ethereum ETF របស់ VanEck, ARK Invest និង 21Shares ផងដែរ។

ថ្ងៃនេះមានពត៏មានមួយទៀតទាក់ទងនឹង BTC ETF គឺ ETF ដែល BlackRock បានស្នើរសុំបានទទួលនិម្មិតសញ្ញា IBIT។ BlackRock បានបន្ថែមឯកសារ S-1 ដែលនិយាយអំពីការបង្កើតនិងការដកលុយវិញរបស់អតិថិជន។ SEC ហាក់ដូចជាពេញចិត្តជាមួយនឹងការលើកឡើងរបស់ BlackRock តែនៅមិនទាន់សម្រេចទេព្រោះនៅចាំដំណើរការបន្ថែមទៀតដោយ SEC ចង់អោយ BlackRock លក់កាក់ហើយដកលុយអោយអ្នកវិនិយោគ(cash model) តែ BlackRock ចង់អោយអ្នកគ្រប់គ្រង Portfolio ជាអ្នកចាត់ចែងដោយខ្លួនឯង (In-kind) ហើយ BlackRock គ្រាន់តែផ្តល់ជាTool សម្រាប់អ្នកចាត់ចែង Portfolio ទាំងនោះ។

ប្រភព:

cointelegraph

theblock