SEC អាចមានព្រៀបទៅលើក្តីជាមួយ Binance យោងតាមអតីតនាយកប្រតិបត្តិផ្នែកប្រព័ន្ធ Internet របស់ SEC
ដូចដែលបានដឹង Binance និង លោក CZ បានទទួលថាខ្លួនពិតជាបានប្រព្រឹត្តបទល្មើសពិតមែនក្នុងការចោទរបស់ DOJ ឬ ក្រសួងយុត្តិធម៍សហរដ្ធអាមេរិក។ Binance ក៏នៅមានក្តីជាប់ខ្លួនមួយទៀតផងដែរជាមួយ SEC ឬ គណ:កម្មាការមូលប័ត្រសហរដ្ធអាមេរិក។ថ្ងៃនេះលោក John Reed Stark ដែលជាអតីតប្រធានផ្នែកកងកំលាំង Internet របស់ SEC បានសង្កត់ទៅលើភាគរយដែល SEC អាចឈ្នះក្តីទៅលើ Binance គឺមានខ្ពស់ជាមួយអាជ្ញាធរសហរដ្ធដូចជា DOJ ជាដើម។ពេលកាត់ក្តី Binance, SEC មិនបានចូលរួមទេតែលោក Stark បានអោយដឹងថានាយតករដែលបានចូលរួមបានរួបរួមកិច្ចព្រមព្រៀងរបស់ Binance ជាមួយតុលាការគ្រប់គ្រាន់ហើយ។ លោក Stark បង្ហាញពីចំនុចបានព្រៀបរបស់ SEC ទៅលើ Binance មានដូចជា ទទួលបានភស្តុតាងសំខាន់ពីឯកសារនៃការកាត់ទោស Binance, Binance នឹងបើកឱកាសអោយ SEC រកភស្តុតាងសំខាន់បន្ថែមទៀតដែលក្នុងនោះក៏បានឯកសារពាក់ព័ន្ធនឹងសកម្មភាពវេរលុយដែលគួរអោយសង្ស័យដែល Binance មិនបានរាយការណ៏ជូនស្ថាប័នសហរដ្ធអាមេរិកដែលធ្វើ Binance មានទោសនេះផងដែរ។ជាមួយនឹងភស្តុតាងថ្មីនេះមិនត្រឹមតែអាចអោយ SEC ឈ្នះក្តីប៉ុណ្ណោះទេថែមទាំងអាចផាកពិន័យជាចំនួនទឹកលុយច្រើនផងដែរពី Binance។តើនឹងទៅជាយ៉ាងណាបន្តទៀតគឺមានតែត្រូវរងចាំមើលទេ។
កាលពីថ្ងៃទី 23 កន្លងមកនេះមានអ្នកវិនិយោគគ្រ៊ីបតូម្នាក់បានវេរកាក់ BTC ចំនួន 139.42 BTC តែមិនបានមើលតួលេខ Gas fee អោយបានច្បាស់ក៏បានចុចចាយហ្គាស Fee អស់ដល់ទៅ 85.2163 BTC អ្នកទទួលបានតែ 55.78 BTC ប៉ុណ្ណោះ។រឿងនេះដាសតឿនអោយអ្នកទាំងអស់គ្នាត្រូវប្រុងប្រយ័ត្ននៅពេលវេរកាក់គ្រ៊ីបតូម្តងៗត្រូវមើលទាំង Address និង Gas fee អោយបានច្បាស់មុននឹងផ្ញើរ។
ប្រភព: