ព្រះរាជអាជ្ញាសហរដ្ធអាមេរិកជម្រុញអោយតុលាការឃាត់ CZ អោយនៅសហរដ្ធអាមេរិក

ក្រោយពេលមានការកាត់ក្តីទៅលើ Binance និង លោក CZ ព្រះរាជអាជ្ញាជម្រុញអោយតុលាការឃាត់ CZ អោយនៅសហរដ្ធអាមេរិករហូតដល់ថ្ងៃប្រកាសសេចក្តីដាក់ទោសចុងក្រោយនៅខែកុម្ភ: ឆ្នាំ 2024។ក្រោយពីការកាត់ទោសកាលពីថ្ងៃទី 21 ដែលរកឃើញថា Binance និង CZ បានប្រព្រឹត្តល្មើសទៅនឹងច្បាប់លោក CZ បានតម្កល់មូលប័ត្របំណុលដល់ទៅ 175 លានដុល្លារដើម្បីធានាខ្លួនលោកមិនអោយសហរដ្ធអាមេរិកឃុំខ្លួនរូបលោកហើយមានបុគ្គល3 រូបទៀតដែលបានធានាជាលុយ 15 លានដុល្លារដើម្បីអោយ CZ រួចពីការជាប់ពន្ធនាគារលើកនេះ។ CZ ស្នាក់នៅឌូបៃ ជាមួយកូន 3 និងប្រពន្ធរបស់លោក។ព្រះរាជអាជ្ញាមិនចង់អោយលោក CZ ទៅឌូបៃវិញគឺដោយសារ UAE និង សហរដ្ធអាមេរិកកង្វះនៅសន្ធិសញ្ញាធ្វើបត្យាប័នដែលអាចធ្វើអោយមានភាពស្មុគស្មាញក្នុងការកោះហៅលោក CZ ចូលមកទទួលទោសនៅសហរដ្ធអាមេរិកវិញនៅថ្ងៃអនាគត។រឿងនេះបញ្ជាក់ថាលុយអាចរំដោះខ្លួនពីការជាប់គុកបាន។

ប្រភព:

news bitcoin