ក្រុមហ៊ុន Tether ត្រៀមលុយចំនួន 500 លានដុល្លារវិនិយោគជាមួយការជីកកាក់ Bitcoin

Tether គឹជាក្រុមហ៊ុនដែលជាម្ចាស់កាក់ USDT (កាក់ Stable coin ដែលធំជាងគេក្នុងលោក) បានត្រៀមលុយចំនួន 500 លានដុល្លារដើម្បីវិនិយោគជាមួយការជីកកាក់ BTC ដែលស្ថិតក្នុងគម្រោងពង្រីកខ្លួនរបស់ក្រុមហ៊ុននេះដើម្បីក្លាយជាក្រុមហ៊ុនជីកកាក់ដ៏ធំមួយក្នុងលោក។សព្វថ្ងៃ Tether មានរោងចក្រជីកកាក់នៅអាមេរិកខាងត្បូងនិងកណ្តាលដោយមានគម្រោងថានឹងពង្រីកអំណាចនៃការជីកកាក់ BTC អោយបាន 1%។Tether មានលុយដែលលើសពីការគ្រោងទុកដល់ទៅ 3 ពាន់លានដុល្លារយោងតាមរបាយការណ៏ចុងក្រោយរបស់ក្រុមហ៊ុននេះហើយត្រៀម 500 លានដុល្លារដើម្បីពង្រីកមហិច្ឆតារបស់ខ្លួនក្នុងការជីកកាក់ BTC ក្នុងរយ:ពេល6 ខែខាងមុខ។

Binance Labs បានវិនិយោគជាមួយគម្រោង Social Media Web3 ឈ្មោះ Sleek ដោយក្នុងវគ្គបើកវិនិយោគ Seed Fund round Sleek បានទទួលការវិនិយោគចំនួន 5 លានដុល្លារជាមួយនឹងការអោយតម្លៃសរុបរបស់ក្រុមហ៊ុននេះគឺ 50 លានដុល្លារ។អ្នកវិនិយោគដែលបានដាក់ការវិនិយោគមានដូចជា Binance Labs, Shima Capital, Spartan Group, Symbolic Capital, Market Across និង Big Brain Holdings។ដោយការវិនិយោគនេះក្រុមហ៊ុនវិនិយោគនឹងទទួលបានជាកាក់ SAFT នៅថ្ងៃអនាគត។

ថ្ងៃសៅរ៏នេះត្រូវជាថ្ងៃដែល SEC នឹងសម្រេចចិត្តទៅលើសំណើរ ETF របស់ BlackRockដូច្នេះចាំមើលទាំងអស់គ្នាថាការសម្រេចចិត្តរបស់ SEC នឹងទៅជាយ៉ាងណា។

ប្រភព:

cryptopotato